ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់ដែលបានកែប្រែឲ្យទៅជាច្បាប់ ដើម្បីលើកលែងទណ្ឌិតមួយចំនួនពីទោសព្រហ្មទណ្ឌ ប្រសិនបើពួកគេចុះឈ្មោះចូលបម្រើក្នុងជួរកងទ័ព។

ចំណាត់ការនេះ បានធ្វើឡើង ខណៈតាមសេចក្តីរាយការណ៍ថា យោធាបានស្លាប់និងរងរបួសជាច្រើន ក្នុងអំឡុងពេលការវាយលុករបស់ខ្លួន នៅអ៊ុយក្រែន។
កន្លងមក រុស្ស៊ី បានអនុញ្ញាតឲ្យជនសង្ស័យដែលស្ថិតនៅក្រោមការស៊ើបអង្កេត និងអ្នកទោសដែលបានកាត់ទោសរួច ឲ្យចុះឈ្មោះចូលបម្រើក្នុងជួរកងទ័ព។
រដ្ឋបាល លោក ពូទីន បានបង្កើនប្រាក់ឈ្នួលសម្រាប់ទាហានជាប់កិច្ចសន្យា ក្នុងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងមួយដើម្បីជ្រើសរើសកងកម្លាំងស្ម័គ្រចិត្ត។ ប៉ុន្តែក៏បាននិងកំពុងបញ្ចៀសការកែណ្ឌកងទ័ពចេញពីប្រជាជនទូទៅ ដោយសារតែការមិនពេញចិត្តរបស់សាធារណជន។