ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ អាមេរិកមិនចង់ពិភាក្សាអំពីការវាយប្រហាររបស់ក្រុងគីវលើតំបន់Kursk ជាមួយរុស្ស៊ី

2024/10/04 10:23:00 pm        914

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាមេរិកលោក Anatoly Antonov បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋបាលអាមេរិក គ្មានឆន្ទៈចង់ពិភាក្សាអំពីការលុកលុយរបស់រដ្ឋាភិបាលទីក្រុងគីវ ទៅក្នុងតំបន់ខ្សែបន្ទាត់ព្រំដែនឃើស (Kursk) របស់ប្រទេសរុស្ស៊ីទេ។

លោក Antonov បាននិយាយថា៖«មន្រ្តីទីក្រុងវ៉ាស៊ីនតោន មិនចង់ពិភាក្សាជាមួយយើងអំពីទង្វើបង្កហេតុរបស់អ៊ុយក្រែនដែលគ្មានន័យ នៅក្នុងតំបន់ឃើស ជាទីដែលភូមិជាច្រើនត្រូវបានបំផ្លាញ ហើយជនស៊ីវិលធម្មតា ត្រូវបានសម្លាប់។ ក្នុងពេលជាមួយគ្នានេះ ពុំមានពាក្យថ្កោលទោសណាមួយចេញពីទីក្រុងវ៉ាស៊ីនតោននោះទេ។ រដ្ឋបាល [សហរដ្ឋអាមេរិក] ក៏បានស្ទាក់ស្ទើរក្នុងការពិភាក្សាអំពីប្រធានបទនេះ ក្នុងអំឡុងពេលកិច្ចប្រជុំផ្ទាល់ខ្លួន»។ «គ្មានសេចក្តីអាណិតអាសូរ គ្មានពាក្យអាណិតសម្បីតែមួយម៉ាត់ទេ»។

ប្រធានបេសកកម្មការទូតរុស្ស៊ីរូបនេះ បាននិយាយថា លោកអាចនិយាយជាមួយអតីតមន្ត្រីមួយចំនួន ហើយសំណួរអំពីគោលដៅពិតរបស់រដ្ឋាភិបាលអ៊ុយក្រែន កំពុងត្រូវបានសួរកាន់តែច្រើនឡើងៗ ជាពិសេសការផ្គត់ផ្គង់អាវុធដល់របបពុករលួយ [ទីក្រុងគីវ]។ កាន់តែធំឡើងៗ»។

ការវាយប្រហារដ៏ធំមួយដោយយោធាអ៊ុយក្រែនលើតំបន់ឃើស បានចាប់ផ្តើមកាលពីថ្ងៃទី ៦ ខែសីហា។ ស្ថានភាពអាសន្នកម្រិតសហព័ន្ធ បន្តនៅជាធរមាននៅទីនោះ។ ពលរដ្ឋនៅតំបន់ព្រំដែន ត្រូវបានជម្លៀស ទៅកាន់ទីសុវត្ថិភាព។ យោងតាមគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី ប្រជាជនជាង ៨.០០០នាក់ ត្រូវបានទទួលស្គាល់ថា ជាជនរងគ្រោះក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្ម ដែលកំពុងបន្ត។

យោងតាមក្រសួងការពារជាតិរុស្ស៊ី ទីក្រុងគីវ បានបាត់បង់ទាហានជាង ១៩.៨០០ នាក់ និងរថក្រោះ ១៣៥ គ្រឿង ចាប់តាំងពីការចាប់ផ្តើមនៃអរិភាពទាំងនេះ។ ប្រតិបត្តិការដើម្បីបញ្ចប់ការលុកលុយរបស់អ៊ុយក្រែន កំពុងបន្ត។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm