កងទ័ពអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឃើញមីស៊ីលប្រហែល ២០គ្រាប់ ដែលត្រូវបានបាញ់ចេញពីប្រទេសលីបង់ ហើយស្ទាក់ចាប់បានភាគច្រើននៃពួកវា។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា៖«តាមសំឡេងស៊ីរ៉ែនដែលបន្លឺឡើង នៅចន្លោះម៉ោង ៧:0១ (ម៉ោង៤:០១ ព្រឹក ម៉ោងសកល) និង៧:០៤ (៤:០៤ព្រឹក ម៉ោងសកល) នៅតំបន់ Haifa Bay និងតំបន់ Galilee ភាគខាងលិច មីស៊ីប្រហែល ២០គ្រាប់ ដែលត្រូវបានគេបាញ់ចេញពីប្រទេសលីបង់។ មីស៊ីលភាគច្រើន ត្រូវបានកំណត់អត្តសញ្ញាណដោយកងកម្លាំងអាកាសអ៊ីស្រាអែល (IAF) ហើយមួយចំនួនទៀត បានធ្លាក់នៅក្នុងតំបន់ដីទំនេរ ។
យោធាអ៊ីស្រាអែល បាននិយាយថា មីស៊ីលជាច្រើនគ្រាប់ ត្រូវបានគេឃើញហោះចេគពីប្រទេសលីបង់ បន្ទាប់ពីសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាស បានបន្លឺឡើង នៅក្នុងតំបន់ Upper Galilee ។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបន្ថែមថា៖«មីស៊ីលមួយចំនួន ត្រូវបានស្ទាក់ចាប់បានដោយជោគជ័យ ហើយខ្លះទៀត បានធ្លាក់នៅក្នុងតំបន់វាលលំហ»។