ក្រុមហេសបូឡា បាននិយាយថា ខ្លួនបានបាញ់រ៉ូកែតទៅលើទីក្រុង Safed នៅភាគខាងជើងប្រទេសអ៊ីស្រាអែល។
ក្រុមនេះ បាននិយាយនៅលើ Telegram ថា ការវាយប្រហារនេះ គឺ «ដើម្បីគាំទ្រដល់ប្រជាជនប៉ាឡេស្ទីនដ៏រឹងមាំ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ហើយខ្លួនក៏មានគោលបំណង «ការពារប្រទេសលីបង់ និងប្រជាជនរបស់ខ្លួន»។
ក្រុមហេសបូឡា មិនបានបញ្ជាក់លម្អិតពីលទ្ធផលនៃការវាយប្រហារនោះទេ។
កាលពីថ្ងៃទី ២៣ ខែកញ្ញា អ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាមួយដែលមានឈ្មោះថា Northern Arrows ប្រឆាំងនឹងក្រុមហេសបូឡា ក្នុងប្រទេសលីបង់ ដោយបានធ្វើការវាយប្រហារយ៉ាងទូលំទូលាយទៅលើនៅទីតាំងយោធារបស់ក្រុមនេះ។ គោលដៅដែលបានបញ្ជាក់ គឺបង្កើតបរិយាកាសសុវត្ថិភាពនៅតំបន់ក្បែរព្រំដែនភាគខាងជើងអ៊ីស្រាអែល ដូច្នេះមនុស្សរាប់ម៉ឺននាក់ អាចត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ។
ក្នុងការវាយប្រហារកាលពីថ្ងៃទី ២៧ ខែកញ្ញា អ៊ីស្រាអែល បានសម្លាប់អគ្គលេខាធិការក្រុមហេសបូឡា លោក Hassan Nasrallah ក្នុងទីក្រុងបេរូត។ នៅពេលយប់ឈានចូលថ្ងៃទី ០១ ខែតុលា អ៊ីស្រាអែល បានប្រកាសពីការចាប់ផ្តើមប្រតិបត្តិការជើងគោក នៅតំបន់ព្រំដែននៃភាគខាងត្បូងប្រទេសលីបង់។

