ក្រុមប្រឹក្សា និងគណៈអភិបាលខេត្តកំពង់ឆ្នាំង ជួបសំណេះសំណាលប្រជាពលរដ្ឋវិលទៅកន្លែងធ្វើការវិញតាមរថយន្តរបស់រដ្ឋដោយឥតគិតថ្លៃ

2024/10/05 12:07:26 am        64

កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកយិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំងតំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្រោយមកលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈ៣ថ្ងៃនេះ បានចាប់ផ្តើមវិលត្រលប់ទៅកន្លែងធ្វើការបំពេញការងារវិញ ដោយបានធ្វើដំណើរតាមរយន្តក្រុងរបស់សាលារាជធានីភ្នំពេញដោយឥតគិតថ្លៃ នៅចំណតរថយន្តក្រុងកំពង់ឆ្នាំង ស្ថិតនៅក្រុងកំពង់ឆ្នាំង ។  

លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានថ្លែងថា៖ នៅខេត្តកំពង់ឆ្នាំង មានរថយន្តក្រុងរបស់រាជធានីភ្នំពេញ១០គ្រឿង បានដឹកជូនប្រជាពលរដ្ឋពីភ្នំពេញ មកខេត្តកំពងឆ្នាំង តាំងពីថ្ងៃដែលប្រជាពលរដ្ឋ និងកម្មករ កម្មការនី សម្រាកមកម្លេះ ហើយនៅថ្ងៃនេះ ជាថ្ងៃដែលបងប្អូនប្រជាពលរដ្ឋកម្មករកម្មការនី ចាប់ផ្តើមវិលត្រឡប់ពីស្រុកកំណើត ទៅកន្លែងធ្វើការវិញ ហើយបានមកធ្វើដំណើរ តាមរយន្តក្រុងរបស់រដ្ឋដោយឥតគិតថ្លៃ កំពុងរង់ចាំដឹកប្រជាពលរដ្ឋជាបន្តបន្ទាប់នាពេលនេះ ។  

ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានគិតគូពីសុខទុក្ខប្រជាពលរដ្ឋ បានអនុញ្ញាតអោយប្រជាពលរដ្ឋមកលេងស្រុកកំណើតនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ជិះរថយន្តក្រុងទាំងទៅទាំងមកដោយឥតគិតថ្លៃ ។ ការជិះរថយន្តក្រុងដោយឥតគិតថ្លៃ គឺរាជរដ្ឋាភិបាលតែងតែបានគិតគូរជានិច្ចដល់ប្រជាពលរដ្ឋ ពិសេសនៅថ្ងៃឈប់សម្រាក បុណ្យជាតិធំ ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌជាដើម ។ ទាំងនេះបង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តែងតែបានគិតអំពីសុវត្ថិភាពនៃការធ្វើដំណើររបស់បងប្អូន និងរួមចំណែកកាត់បន្ថយការចំណាយក្នុងការធ្វើដំណើររបស់បងប្អូន ពេលមកលេស្រុកកំណើត និងត្រឡប់ទៅធ្វើការវិញ ។ 

ប្រជាពលរដ្ឋដែលធ្វើដំណើរតាមរថយន្តក្រុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចធិបតី ហ៊ុនម៉ាណែត ដែលបានយកចិត្តទុកដាក់គិតគូដល់បងប្អូនប្រជាពលរដ្ឋពេលមកលេងស្រុកកំណើត និងត្រឡប់ទៅវិញ នេះជាការគិតគូរយ៉ាងធំធេងរបស់សម្តេច លើជីវភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវ។ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm