សប្ដាហ៍នេះ ! កម្ពុជាមានឱកាសការងារជាង ៥ម៉ឺនកន្លែង នៅក្នុងវិស័យធំៗចំនួន៣

2024/10/05 12:21:25 am        1.2 K

កម្ពុជាមានតម្រូវការកម្លាំងពលកម្មសរុប ៥១ ៧០៥កន្លែងនៅក្នុងវិស័យធំៗចំនួន ៣ រួមមាន​វិស័យ​ឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ដែលជាឱកាសសម្រាប់ពលរដ្ឋ និងយុវជន បង្កើន​ប្រាក់​ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ថា វិស័យ​សំខាន់​ៗចំនួន៣ កំពុងត្រូវការកម្លាំងពលកម្មសរុប ៥១ ៧០៥កន្លែងរួមមាន វិស័យឧស្សាហកម្ម​ត្រូវ​ការ​កម្លាំងពលកម្មចំនួន ៣៩០១៧កន្លែង វិស័យសេវាកម្មត្រូវការកម្លាំងពលកម្មចំនួន ២៨០១​កន្លែង និងវិស័យកសិកម្ម ៩៨៨៧កន្លែង ដើម្បីជំរុញ​ឱ្យខ្សែ​ចង្វាក់​ផលិត​កម្ម​ដំណើរការ​ទៅរលូន។

ក្រសួងការងារបានបន្តថា នៅក្នុងខេត្តចំនួន ៥ដែលមាន​តម្រូវ​ការ​កម្លាំ​ង​ពលកម្ម​ច្រើន​ជាង​គេរួ​ម​មាន ខេត្តកំពង់ស្ពឺចំនួនជាង ១១០០០កន្លែង ខេត្តកំពង់ឆ្នាំងជាង ១ម៉ឺនកន្លែង រាជធានី​ភ្នំពេញ​ជាង ៩ពាន់កន្លែង ខេត្តស្វាយរៀងជាង ៤ពាន់កន្លែង ខេត្តរតនគិរីជាង ៤ពាន់កន្លែង និង​ខេត្ត​ផ្សេង​ៗ​ទៀតសរុបជាង ១ម៉ឺនកន្លែង។

ក្នុងនោះ ជំនាញចំនួន ៥ ដែលមានតម្រូវការច្រើនជាងគេមានដូចជា អ្នកបញ្ជាម៉ាស៊ីន​ដេរ​មាន​ចំនួន​ជាង ៣ម៉ឺនកន្លែង កម្មករចំការដំណាំជាង ៩ពាក់កន្លែង កម្មករក្នុងផលិតកម្មជាង ១ពាន់​កន្លែង អ្នកត្រួតពិនិត្យដំណើរការផលិតលោហធាតុជាង ១ពាន់កន្លែង អ្នកផលិតស្បែកជើង និង​អ្នក​ធ្វើការដែលពាក់ព័ន្ធនឹងផលិតផលស្បែកជើងជាង ៨០០កន្លែង និងការងារ​ផ្សេងៗ​ទៀត​សរុប​ជាង​ ៦ពាន់កន្លែង។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបន្ថែមថា ដើម្បីទទួលបាននូវឱកាសការងារ ប្រជា​ពលរដ្ឋ យុវជន សិស្ស និងនិស្សិត អាចទាក់ទងទៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)​នៃ​ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទ 1297 ឬ 1286 ឬប្រព័ន្ធតេលេក្រាម និង Cool App លេខ 077 23 23 78៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm