ទឹកជំនន់បានវាយប្រហារតំបន់ឆ្នេរភាគខាងត្បូងម៉ិកស៊ិក មុនការមកដល់របស់ព្យុះត្រូពិក Depression Eleven-E ។
កងទ័ព និងឆ្មាំជាតិម៉ិកស៊ិក ត្រូវបានដាក់ពង្រាយទៅកាន់ទីក្រុង Juchitan នៅជិតតំបន់ឆ្នេរប៉ាស៊ីហ្វិក ជាទីដែលផ្ទះសម្បែងប្រជាពលរដ្ឋរងការជន់លិច ហើយអ្នកស្រុក ត្រូវបានជម្លៀសទៅកាន់ទីជម្រកសាធារណៈ ។
អ្នកស្រុកមួយរូប បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពួកគេបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេនៅពេលព្រឹកថ្ងៃរះ ក្រោយទឹកទន្លេប្រៀបច្រាំង ។
មន្ទីរព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក(NHC) បានធ្វើការប្រមានថា ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត នឹងវាយប្រហារតំបន់ឆ្នេរភាគខាងត្បូងប្រទេសម៉ិកស៊ិក ពេលដែលព្យុះត្រូពិក Depression Eleven-E បង្កើនកម្លាំងរបស់វា ធ្វើឲ្យមានក្តីកង្វល់ពីទឹកជំនន់ធ្ងន់ធ្ងរ និងបំណាក់ដីនៅតាមតំបន់ជាច្រើន ដែលរងគ្រោះរួចទៅហើយដោយសារព្យុះកាលពីពេលកន្លងទៅ ។
គួរឲ្យដឹងថា កាលពីសប្តាហ៍មុន ព្យុះសង្ឃរា John បានវាយប្រហារតំបន់តែមួយនេះ បណ្តាលឲ្យមានបំណាក់ដី និងសម្លាប់មនុស្សយ៉ាងហោច ២២នាក់ ៕


