ក្រុមមន្រ្តីនិយាយថា នៅថ្ងៃសុក្រនេះ ក្រុមអាជ្ញាធរនៅប្រទេសប៉ាគីស្ថាន បានបិទរដ្ឋធានី Islamabadដោយប្រើប្រាស់កុងតឺន័រ និងប្លុកសេវាទូរស័ព្ទដៃ ដើម្បីការពារការដង្ហែក្បួនតវ៉ាប្រឆាំងរដ្ឋាភិបាលដោយក្រុមអ្នកគាំទ្រអតីតនាយករដ្ឋមន្រ្តីជាប់ពន្ធនាគារលោក Imran Khan ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃប៉ាគីស្ថានលោក Mohsin Naqvi បាននិយាយប្រាប់សន្និសីទសារព័ត៌មានកាលពីយប់ថ្ងៃព្រហស្បតិ៍ថា បើសិនជានរណាម្នាក់បន្តផែនការនេះ ដើម្បីវាយប្រហារទីក្រុង Islamabad លោកសូមនិយាយប្រាប់អ្នករទុកជាមុនថា លោកនឹងមិនអត់ធ្មត់នោះឡើយ ។
នៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃសុក្រនេះ ក្រុមគរបាលក្រុង Islamabad បានព្រមានថា ពួកគេនឹងចាត់វិធានការប្រឆាំងនឹងនរណាម្នាក់ដែលព្យាយាមរំខានសន្តិភាពនៅក្នុងរដ្ឋធានីមួយនេះ ហើយការជួបជុំគ្នា ត្រូវបានហាមឃាត់ជាដាច់ខាត ៕


