មន្ត្រី៖ យ៉ាងហោចណាស់មនុស្ស ៥នាក់ ត្រូវបានបារម្ភថា ស្លាប់ ដោយសារទឹកជំនន់ នៅបូស្នី

2024/10/05 01:51:05 am        49

មន្ត្រីការពារជនស៊ីវិលម្នាក់ បាននិយាយថា ភ្លៀងធ្លាក់យ៉ាងខ្លាំង ទឹកជំនន់យ៉ាងគំហុកភ្លាមៗ និងបំណាក់ដី បានធ្វើឲ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ នៅភាគកណ្តាល និងភាគខាងត្បូងប្រទេសបូស្នី នាថ្ងៃសុក្រ (ទី៤ ខែតុលា) នេះ ដោយយ៉ាងហោចណាស់មនុស្ស ៥នាក់ ត្រូវបានគេបារម្ភថា ស្លាប់។

ទីក្រុង Jablanica ជាកន្លែង ដែលសង្ស័យថា មានអ្នកស្លាប់ ត្រូវបានកាត់ផ្តាច់ទាំងស្រុង ខណៈទឹកជំនន់យ៉ាងគំហុកភ្លាមៗ បានបំផ្លាញផ្លូវថ្នល់ និងផ្លូវរថភ្លើង។ តំបន់នេះមានចម្ងាយប្រហែល ៧០គីឡូម៉ែត្រនៃភាគនិរតីរបស់រដ្ឋធានី Sarajevo (សារ៉ាយ៉េវ៉ូ)។

លោកស្រី Majda Kovac អ្នកនាំពាក្យការិយាល័យការពារជនស៊ីវិលរបស់សហព័ន្ធ Bosniak-Croat បាននិយាយថា៖ «យោងទៅតាមព័ត៌មានមិនផ្លូវការ មនុស្ស ៥នាក់ បានបាត់បង់ជីវិត ដោយសារទឹកជំនន់»។

នៅថ្ងៃសុក្រនេះផងដែរ ការិយាល័យត្រីភាគីរបស់បូស្នី បានយល់ព្រមបញ្ជាឲ្យមានជំនួយផ្នែកយោធាសម្រាប់តំបន់ទីក្រុង Jablanica ដ៏ធំទូលាយ។ ការិយាល័យនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «អង្គភាពវិស្វកម្ម និងជួយសង្គ្រោះ ហើយនិងឧទ្ធម្ភាគចក្រ បានចូលរួមយ៉ាងប្រញាប់ប្រញាល់ ដើម្បីផ្តល់ជំនួយបន្ទាន់ដល់អាជ្ញាធរស៊ីវិល»។

លោកស្រី Kovac បាននិយាយថា ផ្លូវទាំងអស់ដែលធ្វើដំណើរទៅដល់តំបន់ទីក្រុង Jablanica ត្រូវបានបិទ ដោយលោកស្រីបន្ថែមថា អាជ្ញាធរបានចាប់ផ្តើមការជម្លៀសនៅក្នុងក្រុងដែលរងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងនោះរួមទាំងមនុស្ស ១៧នាក់ នៅឯមន្ទីរពេទ្យផ្លូវចិត្តមួយផងដែ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm