មនុស្ស ត្រូវបានគេមើលឃើញបន្តធ្វើដំណើរឆ្លងកាត់គំនរបាក់បែក និងកម្ទេចកម្ទី ពេលដែលពួកគេធ្វើដំណើរដោយថ្មើរជើងចេញពីប្រទេសលីបង់ទៅកាន់ប្រទេសស៊ីរីនៅថ្ងៃសុក្រនេះ ដើម្បីរត់គេចចេញពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ។
មនុស្សកាន់ទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងថង់ប្លាស្ទិក សាក់កាដូ និងវ៉ាលី ពេលដែលពួកគេធ្វើដំណើរដោយថ្មើរជើងនៅជិតច្រកព្រំដែន Masnaa របស់លីបង់ជាមួយអ៊ីស្រាអែល ។
លោក Ali Hamieh គឺជារដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនលីបង់ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការធ្វើដំណើររបស់ពួកគេ ត្រូវបានរារាំងដោយសារការវាយប្រហាររបស់អ៊ីស្រាអែល លើដែនដីលីបង់ នៅជិតច្រកឆ្លងកាត់ព្រំដែន ធ្វើឲ្យបំផ្លាញផ្លូវទៅកាន់ប្រទេសស៊ីរី ។
យោងតាមស្ថិតិរដ្ឋាភិបាលលីបង់ បានឲ្យដឹងថា មនុស្សជាង ៣០ម៉ឺននាក់ ដែលភាគច្រើននៃពួកគេគឺជាជនជាតិស៊ីរី បានធ្វើដំណើរឆ្លងកាត់ចេញពីលីបង់ ចូលទៅកាន់ប្រទេសស៊ីរី ក្នុងរយៈពេល ១០ថ្ងៃកន្លងមកនេះ ដើម្បីគេចចេញពីការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៊ីស្រាអែល ៕