មូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) នៅថ្ងៃសុក្រ (ទី៤ ខែតុលា) នេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ស្ថាប័ន និងអាជ្ញាធរហ្គាណា បានឈានដល់កិច្ចព្រមព្រៀងមួយ ស្ដីពីការវាយតម្លៃលើកទី៣ នៃកម្មវិធីប្រាក់កម្ចីចំនួន ៣ពាន់លានដុល្លាររបស់ប្រទេសអាហ្រ្វិកខាងលិចមួយនេះ។
ប្រទេសផលិតមាស និងកាកាវ នៅតំបន់អាហ្វ្រិកខាងលិចមួយនេះ ជិតបញ្ចប់ដំណើរការរៀបចំរចនាសម្ព័ន្ធបំណុល ក្រោមគំនិតផ្តួចផ្តើមក្របខ័ណ្ឌទូទៅរបស់ក្រុមប្រទេសទាំង២០ (G20) បន្ទាប់ពីខ្លួនបានសងបំណុលអន្តរជាតិភាគច្រើនចំនួន ៣០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន មូលនិធិនេះបានលើកឡើងថា៖ «ការអនុវត្តក្រោមកម្មវិធីដែលគាំទ្រដោយ IMF មានភាពសមស្របដោយទូទៅ»។
IMF បានប្រាប់ថា ប្រទេសហ្គាណានឹងមានលទ្ធភាពទទួលបាន ៣៦០លានដុល្លារ ក្នុងកម្មវិធីផ្តល់ហិរញ្ញប្បទាន ពេលបញ្ចប់ការវាយតម្លៃពីក្រុមប្រឹក្សាប្រតិបត្តិរបស់មូលនិធិ ដែលកាលបរិច្ឆេទមិនទាន់ត្រូវបានកំណត់នៅឡើយនោះ៕