បឹងកេត និង​ព្រះខ័ន​រាជ​ស្វាយរៀង​ចែក​គ្នា ១​ពិន្ទុ​ម្នាក់​ក្នុងជំនួប​ជើង​ទី​២

2021/10/01 05:07:53 pm        136

​បាល់ទាត់៖ ជំនួប​រវាង​ក្រុម​ការពារ​តំណែង​ជើងឯក​បឹងកេត និង​ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់​ព្រះខ័ន​រាជ​ស្វាយរៀងបាន​ត្រឹម​ចែកគ្នា ១​ពិន្ទុ​ម្នាក់​ប៉ុណ្ណោះក្រោយ​ប្រកួត​ស្មើគ្នា ១-១ ក្នុងជំនួប​ជើង​ទី​២ នៃ​លី​គ​កំពូល​កម្ពុជានៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េកាលពី​ល្ងាច​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១។​

​ជំនួប​ដ៏​ជក់ចិត្ត​ក្នុង​សប្ដាហ៍​ទី​១៧ នេះ វគ្គ​ទី​១ ក្រុម​ទាំងពីរមិនអាច​បំប៉ោង​សំណាញ់​ទី​គ្នា​បានឡើយ។ តែ​ក្រោយ​ចូល​វគ្គ​ទី​២ បាន​ប្រមាណ ៤​នាទី ព្រះខ័ន​រាជ​ស្វាយរៀងមានឱកាស​បើក​ការនាំ​មុខ ១​គ្រាប់​មុនដោយ​ការទា​ត់បាល់​ពិន័យ ១១​ម៉ែត្រ​របស់​ខ្សែប្រយុទ្ធ Lopez Mendy នៅ​នាទី​៤៩ បន្ទាប់ពី​បាល់​ប៉ះ​ដៃ​កីឡាករ Abee Hurber ក្នុង​ប្រអប់​គ្រោះថ្នាក់។ ​ក្រោយ​មាន​គ្រាប់​បាល់​កើតឡើង ក្រុម​ទាំងពីរបាន​ព្យាយាម​វាយ​សម្រុក​គ្នា​កាន់តែខ្លាំង ខណៈ​នៅ​នាទី​៧៩ ដោយ​ការបោះ​បាល់​ភ្លាត់​ពី​អ្នកចាំទី អាំ សុវណ្ណារ៉ា​ត់ បាន​បង្ក​ឱកាស​ឲ្យ​ខ្សែប្រយុទ្ធ​វ័យក្មេង សៀង ច​ន្ធា បណ្ដើរ​បាល់រហូត​ស៊ុត​គ្រាប់​តាម​ស្មើ ១-១ ឲ្យ​ក្រុម​នាគ​ខៀវ​បឹងកេត​វិញ ហើយ​លទ្ធផល​នេះក៏បាន​រក្សា​រហូតដល់​ចប់​ការប្រកួត​ពេញ​ម៉ោង​តែម្ដង។​

​ការចែក​គ្នា ១​ពិន្ទុ​ម្នាក់នេះ បានធ្វើ​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀងរបូត​កៅអី​កំពូល​តារាង​បណ្ដោះ​អាសន្ន ដោយ​ធ្លាក់​មកឈរ​លេខ​២ និង​មាន ៣៥​ពិន្ទុតាម​ពីក្រោយ​ក្រុម​កំពូល​តារាង​ភ្នំពេញ​ក្រោ​ន ២​ពិន្ទុបន្ទាប់ពី​ប្រកួត ១៦​លើក​ដូចគ្នា ខណៈ​ក្រុម​ជើងឯក ៤​សម័យ​បឹងកេតបាន​ធ្លាក់​ទៅ​ឈរ​លេខ​៤ បណ្ដោះអាសន្នដោយមាន ៣៤​ពិន្ទុស្មើ​ក្រុម​ឈរ​លេខ​៣ វិសាខា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm