កម្មកររោងចក្រមួយចំនួនត្រឡប់ចូលរាជធានីភ្នំពេញ ខណៈមួយចំនួនបន្តជួបជុំគ្រួសារ​នៅ​ស្រុកកំណើត

2024/10/05 05:51:24 pm        1.6 K

ខណៈពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់ដោយភាពសប្បាយរីករាយនៅទូទាំងប្រទេសកម្ពុជា។ គិត​ត្រឹម​ព្រឹក​ថ្ងៃទី៥ ខែតុលានេះ​ឃើញថា កម្មករ កម្មការិនីមួយចំនួន បានវិលត្រឡប់​ចូល​រាជ​ធានី​ភ្នំពេញ​ជា​បណ្តើរៗ ដើម្បីត្រៀមបំពេញការងារឡើងវិញនៅដើមសប្តាហ៍ខាងមុខ និងកម្មករ​កម្មការិនី​​មួយចំនួនផ្សេងទៀត បន្តជួបជុំក្រុមគ្រួសារនៅស្រុកកំណើត។

អ្នកស្រី សុខ មុំ ទើបត្រឡប់មកពីស្រុកកំណើតនៅខេត្តតាកែវ សព្វថ្ងៃ​ជាកម្មការិនី​រោងចក្រ​កាត់​ដេរ​សម្លៀក​មួយកន្លែង ស្ថិតនៅតំបន់ព្រៃទា ខណ្ឌពោធិ៍សែន បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ឆ្នាំនេះ​មិន​ខុស​ប្លែក​ពីឆ្នាំមុនៗនោះទេ ដោយទទួលការឈប់សម្រាកដោយមានប្រាក់ឈ្នួលរយៈពេល ៦​ថ្ងៃ​។ អ្នកស្រី បានឲ្យដឹងថា ជារៀងរាល់ឆ្នាំក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ក្រៅពីការ​ជួប​ជុំ​ក្រុម​គ្រួសារ​នៅ​តា​ម​ផ្ទះ ក៏បាននាំគ្នាធ្វើចង្ហាន់ និងរៀបចំទេយ្យទានផ្សេងៗប្រគេនព្រះសង្ឃនៅតាមទីវត្តអារាមនានា ដើម្បី​ឧទ្ទិសមគ្គផល​​ទៅដល់អ្នកមានគុណ និងជីដូនជីតាដែលបានចែកឋានទៅកាន់បរលោក។

កម្មការិនីរោងចក្រកាត់សម្លៀកបំពាក់ដូចគ្នា មានឈ្មោះ ស្រី អូន មានស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែងបាននិយាយថា បន្ទាប់ពីឈប់សម្រាកអស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ បាន​បន្សល់​ទុក​នូវ​អនុស្សាវរីយ៍ជាច្រើនពីការជួបជុំ រវាងក្រុមគ្រួសារ សាច់ញាតិ និងមិត្តភ័ក្តិ។ អ្នកស្រី បាន​បន្ត​ថា ក្នុងថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនៅស្រុកកំណើតឆ្នាំនេះ ពិតជា​មាន​ក្តី​សប្បាយ​រីករាយ​ជាង​ឆ្នាំ​កន្លង​ៗ​ទៅ ដោយសារតែបានជួបជុំគ្រួសារ សាច់ញាតិជិតឆ្ងាយ ជាពិសេស អមជាមួយ​បរិយាកាស​អធិកអធមក្រោមប្រទេសមានសុខសន្តិភាព។

ក្រុម​កម្មការិនីទាំងនេះ បានលើកឡើងស្រដៀងគ្នាទៀតថា អ្វីដែលធ្វើ​ឲ្យ​ពួក​គាត់​កាន់​តែ​រីក​រាយ​ថែម​ទៀត​នោះ គឺអាចវិលត្រឡប់ និងចូលបំពេញការងារបានជាធម្មតាឡើងវិញ និងសង្ឃឹមថា នឹង​មានការងារធ្វើកាន់តែច្រើនថែមទៀត ដើម្បីមានប្រាក់ចំណូលផ្គត់ផ្គង់ក្នុងគ្រួសារ។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្នុងអំឡុងបុណ្យទានធំៗ ក៏ដូចជាពិធីបុណ្យភ្ជុំបិណ្ឌ ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​តែង​តែចាកចេញពីរាជធានីភ្នំពេញទៅជួបជុំក្រុមគ្រួសារនៅស្រុកកំណើត និងខ្លះទៀត​ធ្វើ​ដំណើរ​កម្សាន្តទាំងក្នុង និងក្រៅប្រទេស។ សម្រាប់ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា បាន​ប្រកាស​អនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់ ឈប់សម្រាកដោយមានប្រាក់ឈ្នួលរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃ១ ដល់ទី៣ ខែតុលា ឆ្នាំ២០២៤៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm