អ្នកជំនាញ៖ ម្ចាស់ SME គួរចាប់យកជំនាញទន់ ដើម្បីពង្រឹងខ្លួនលើការធ្វើអាជីវកម្ម​ឱ្យបានជោគជ័យ

2024/10/05 06:06:51 pm        1.4 K

អ្នកជំនាញអាជីវកម្ម ជំរុញឱ្យម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវអភិវឌ្ឍជំនាញ Soft Skill និងការចាប់យកបច្ចេកវិទ្យាថ្មីៗ ដែលជាតម្រូវការ និងការគ្រប់គ្រង​ហិរញ្ញវត្ថុ​ឱ្យ​មាន​និរន្តរភាព ទើបជំរុញការធ្វើអាជីវកម្មរបស់ខ្លួនបានជោគជ័យ។

បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងនៅក្នុងវេទិកាពិភាក្សា ស្តីពីការ​គ្រប់​គ្រង​ហិរញ្ញវត្ថុក្នុង អាជីវកម្មសហគ្រាសធុនមីក្រូ តូច និងមធ្យម នេះថា ជុំវិញការធ្វើជំនួញ ច្បាស់​ណាស់គឺម្ចាស់អាជីវកម្មចង់បានប្រាក់ចំណូល និងការ គ្រប់គ្រង់អាជីវកម្ម​ប្រកប​ដោយ​និរន្តរភាព។ បញ្ហានេះម្ចាស់អាជីវកម្ម ត្រូវតែពង្រឹងនិងពង្រីកជំនាញ និងចំណេះដឹង ឱ្យស្របនិង អាជីវកម្មរបស់ខ្លួន ជាពិសេសការចាប់យកនូវបច្ចេកវិទ្យាថ្មីៗនៅក្នុងបរិបថកំពុងរីកចម្រើន ដើម្បី​បម្រើ​ដល់​ដំណើរការផលិត និងការផ្គត់ ផ្គង់ផលិតផលលើទីផ្សារជាដើម ។

លោកបណ្ឌិត បន្តថា ទាក់ទិនការធ្វើជំនួញនេះ សម្រាប់ការប្រើប្រាស់បច្ចេកវិទ្យា វាគឺជារឿង​មួយ​ដ៏​សំខាន់ ចំណែកជំនាញទន់ វារិតតែសំខាន់ថែមទៀត ក្នុងនោះបើសិន​ម្ចាស់​អាជីវកម្ម​មិន​បាន​យល់​ដឹង​អំពី​ជំនាញទន់ អាជីវកម្មទាំងនោះក៏មិនមានការអភិវឌ្ឍរីក ចម្រើនខ្លាំងនោះឡើយ ។ ដោយ​ឡែក​សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យមវិញ, ការប្រើប្រាស់ជំនាញទន់ (Soft Skill) គឺមិន អាចអត់បាននោះឡើយ, ជាក់ស្តែងចំពោះ SME ដែលកំពុងរីកចម្រើន គឺដោយសារ​ការ​ប្រើប្រាស់​ជំនាញ (Soft Skill) នេះឯង កាល ណាយើងចេះនូវជំនាញផ្នែកនេះ អាចជួយ​ដល់​ម្ចាស់​​អាជីវកម្មធ្វើការងារកាន់តែប្រសើរ និងបានលឿនជាងមុន ខណៈពីមុនមកៗការ ធ្វើ​អាជីវកម្ម​គឺ​ដើម្បី​រស់ តែបច្ចុប្បន្នការធ្វើអាជីវកម្មគឺមានការប្រកួតប្រជែង ដែលទាមទារ​ឱ្យ​ម្ចាស់​អាជីវកម្ម​ត្រូវ​ចេះ​ប្រើប្រាស់ជំនាញ។

ចំណែកទាក់ទិនបច្ចេកវិទ្យាហិរញ្ញវត្ថុវិញ, លោក ទិត្យ កំរង នាយកឫទ្ធិពលនិងអេបកត់លុយ លើក​ឡើងថា ជុំវិញហិរញ្ញវត្ថុនេះ ពិភព លោកលែងនិយាយពីអក្ខរកម្មហិរញ្ញវត្ថុទៀតហើយ គឺ​គេ​និយាយ​ពីចំណេះដឹងហិរញ្ញវត្ថុ ព្រោះហិរញ្ញវត្ថុវាគឺជាគ្រឹះដ៏សំខាន់ក្នុងការធ្វើ អាជីកម្ម ក្នុងនោះ​ប្រសិន​បើ​ការគ្រប់គ្រង់ហិរញ្ញវត្ថុបានល្អ ការធ្វើអាជីវកម្មនឹងទទួលបានរីកចម្រើន។ លោកបន្តថា ជុំវិញ​ហិរញ្ញវត្ថុនេះ ប្រសិនបើយើងចេះគ្រប់គ្រងវាតាំងពីតូច នៅពេលចង់បើកអាជីវកម្ម ពួក​គេ​នឹង​មាន​មូលដ្ឋានគ្រឹះរួចជាស្រេច ដែលអាចគ្រប់គ្រង របាយការណ៍ហិរញ្ញវត្ថុ និងអាចដឹង​លើការ​រក​ស៊ី​ទទួល​ទាន ចំណេញ ឬខាតជាដើម ព្រោះបច្ចុប្បន្នយើងសង្កេតឃើញថា ចំពោះ សហគ្រាស​មីក្រូ ភាគីពួកគាត់ច្រើនចាយវាយលុយនៅលើអាជីវកម្មផ្នែកនេះទាំងអស់ ដូច្នេះ​ប្រសិន​បើ​ការ​ចេះ​គ្រប់​គ្រងហិរញ្ញវត្ថុ អាជីវកម្មរបស់របស់គាត់ប្រភេទនេះ នឹងអាចដំណើរការទៅបាន៕ អត្ថបទ៖ សុន រ៉ាឌី 


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm