អតីតប្រធានាធិបតី លោក Donald Trump បាននិយាយថា ប្រសិនបើលោកជាប់ឆ្នោត ក្នុងការបោះឆ្នោតប្រធានាធិបតី នៅខែវិច្ឆិកា ខាងមុខ គ្មានរដ្ឋណាមួយអាចហាមឃាត់រថយន្ត ឬរថយន្តដឹកទំនិញប្រើហ្គាសបានឡើយ។
ថ្លែងនៅឯពិធីជួបជុំយុទ្ធនាការ នៅទីក្រុង Saginaw រដ្ឋ Michigan លោក Trump និយាយថា លោកនឹងមិនអនុញ្ញាតឱ្យប្រទេសជប៉ុនទិញដែកថែបរបស់សហរដ្ឋអាមេរិក ឡើយ។
កាលពីខែមុន ក្រុមហ៊ុនដែកថែបរបស់សហរដ្ឋអាមេរិក បាននិយាយថា ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានសម្រេច ក្នុងការគាំទ្រចំពោះការទិញយកក្រុមហ៊ុននេះក្នុងតម្លៃ១៤,៩ពាន់លានដុល្លារ របស់ក្រុមហ៊ុន Nippon Steel ជប៉ុន ប៉ុន្តែសហជីពកម្មករដែកថែប United Steelworkers មិនយល់ព្រមចំពោះការសម្រេចនេះ។
ជាមួយគ្នានេះ លោក Trump បានកោតសរសើរចំពោះបទបង្ហាញរបស់ លោក J.D. Vance ក្នុងអំឡុងពេលកិច្ចពិភាក្សាជជែកដេញដោលអនុប្រធានាធិបតី កាលពីថ្ងៃអង្គារ ទី១ ខែតុលា។
រដ្ឋ Michigan គឺជារដ្ឋមួយក្នុងចំណោមរដ្ឋចំនួនប្រាំពីរ រួមជាមួយរដ្ឋ អារីហ្សូណា ចចា ផេនស៊ីវ៉ានៀ ណេវ៉ាដា ណស្សខារ៉ូឡៃណា និងរដ្ឋវីសខន់ស៊ីន ត្រូវបានគេមើលឃើញថាទំនងជានឹងសម្រេចលទ្ធផលក្នុងការបោះឆ្នោត នៅខែវិច្ឆិកា ខាងមុខ។