បាញ់ព្រួញ៖ កីឡាការិនីអាល្លឺម៉ង់ Lisa Unruh បានយកឈ្នះកីឡាការិនីរុស្ស៊ី Elena Osipova ក្នុងវគ្គ Shoot-Off ផ្តាច់ព្រ័ត្រ ដើម្បីគ្រងជើងឯកការប្រកួតបាញ់ព្រួញជើងឯកពិភពលោកដែលរៀបចំនៅសហរដ្ឋអាមេរិក។

Lisa Unruh បានក្លាយជាកីឡាការិនីអាល្លឺម៉ង់ទី១ ដែលឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍បាញ់ព្រួញជើងឯកពិភពលោកនេះ បន្ទាប់ពីកន្លងមកធ្លាប់តែបានមេដាយប្រាក់ក្នុងព្រឹត្តិការណ៍អូឡាំពិក ២លើកចុងក្រោយ។ មុនកីឡាការិនី Lisa Unruh កីឡាការិនីអាល្លឺម៉ង់មួយរូបទៀត Michelle Kroppen បានយកឈ្នះមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍ពិភពលោកនេះ ដែលធ្វើឱ្យនាងជាកីឡាការិនីអាល្លឺម៉ង់ទី១ ធ្វើបានបែបនេះ មុនពេលដែល Lisa Unruh ធ្វើបានកាន់តែល្អដោយយកមេដាយមាសតែម្តង។
ងាកមកការប្រកួតផ្នែកបុរសវិញ កីឡាករម្ចាស់ផ្ទះអាមេរិក Jack Williams ក៏បានក្លាយជាកីឡាករអាមេរិកដំបូងគេដែរ ដែលឈ្នះជើងឯកបាញ់ព្រួញពិភពលោកនៅលើទឹកដីរបស់ខ្លួន បន្ទាប់ពីយកឈ្នះជើងឯក ៥សម័យ Brady Elliot នៅវគ្គផ្តាច់ព្រ័ត្រ។ ចំណែកមេដាយសំរឹទ្ធបានទៅកីឡាករទួរគី Mete Gazoz ក្រោយយកឈ្នះកីឡាករឥណ្ឌា Atanu Das៕
អត្ថបទ៖នាង សុភាវុធ