ប្រទេសរុស្ស៊ីកាលពីថ្ងៃសុក្រ បាននិយាយថា កងទ័ពរបស់ខ្លួន បានវាយប្រហារគោលដៅដូចជា សហគ្រាសឧស្សាហកម្មយោធា រោងចក្រថាមពល និងអាកាសយានដ្ឋានយោធា នៅក្នុងសប្តាហ៍មុន ខណៈដែលអ៊ុយក្រែន បាននិយាយថា ខ្លួនបានវាយបកលើការវាយប្រហារជាច្រើនរបស់រុស្ស៊ី។
នៅក្នុងរបាយការណ៍ប្រចាំថ្ងៃស្តីពីប្រតិបត្តិការយោធាពិសេសរបស់ខ្លួន ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ខ្លួនបានគ្រប់គ្រងកន្លែងតាំងទីលំនៅចំនួន ៦កន្លែង ហើយប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានស្ទាក់ចាប់មីស៊ីលអ៊ុយក្រែន គ្រាប់បែកពីលើអាកាស គ្រាប់រ៉ូកែត និងយានដ្រូនជាច្រើនគ្រឿង។
ទន្ទឹមនឹងនេះ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយថា គិតត្រឹមរសៀលថ្ងៃសុក្រ កងទ័ពអ៊ុយក្រែន បានបន្តការប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី រាប់សិបដងនៅតំបន់ Pokrovsk, Kupiansk, Kurahovo និងទិសដៅផ្សេងទៀត។
ភាគីអ៊ុយក្រែន បានអះអាងថា ស្ថានភាពនៅជួរមុខ នៅតែមានភាពតានតឹង ដោយកងកម្លាំងអ៊ុយក្រែនបានវាយធ្វើការវាយបកលើការវាយប្រហារជាច្រើនលើករបស់រុស្ស៊ី។