ប្រភពសន្តិសុខលីបង់ បាននិយាយថា អ៊ីស្រាអែល បានវាយប្រហារទីក្រុងទ្រីប៉ូលីភាគខាងជើងនៃប្រទេសលីបង់ជាលើកដំបូង នៅព្រឹកថ្ងៃសៅរ៍នេះ បន្ទាប់ពីការទម្លាក់គ្រាប់បែកបន្ថែមទៀត បានធ្វើទៅលើតំបន់ជាយក្រុងបេរូត ហើយកងទ័ពអ៊ីស្រាអែល បានស្វែងរកការលុកលុយដោយថ្មើរជើង ចូលទៅក្នុងភាគខាងត្បូងលីបង់។
ប្រភពបានប្រាប់សារព័ត៌មានរ៉យទ័រថា មន្ត្រីក្រុមហាម៉ាស ប្រពន្ធ និងកូនពីរនាក់របស់ខ្លួន ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើជំរំជនភៀសខ្លួនប៉ាឡេស្ទីន ក្នុងទីក្រុងទ្រីប៉ូលី។ ប្រព័ន្ធផ្សព្វផ្សាយដែលជាប់ពាក់ព័ន្ធនឹងក្រុមហាម៉ាស បាននិយាយថា ការវាយប្រហារនេះ បានសម្លាប់មេដឹកនាំនៃក្រុមប្រដាប់អាវុធមួយក្រុម។
យោធាអ៊ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយភ្លាមៗអំពីការវាយប្រហារលើក្រុងទ្រីប៉ូលី ដែលជាទីក្រុងកំពង់ផែភាគច្រើននិកាយស៊ុននីនោះទេ។
អ៊ីស្រាអែល បានពង្រីកការវាយប្រហាររបស់ខ្លួនយ៉ាងខ្លាំងលើប្រទេសលីបង់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីជិតមួយឆ្នាំនៃការបាញ់តបតជាមួយក្រុមប្រដាប់អាវុធហេសបូឡាដែលគាំទ្រដោយប្រទេសលីបង់នៅប្រទេសលីបង់។ ការប្រយុទ្ធគ្នាភាគច្រើន ត្រូវបានកំណត់ត្រឹមតំបន់ព្រំដែនអ៊ីស្រាអែល-លីបង់ ដែលបានកើតឡើង ស្របគ្នានឹងសង្រ្គាមដ៏យូរឆ្នាំរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាប្រឆាំងនឹងក្រុមហាម៉ាស។

