យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអាជ្ញាធរ បានឲ្យដឹងថា អគ្គិភ័យ បានឆាបឆេះរោងចក្រមួយក្នុងខេត្ត Lang Son របស់ប្រទេសវៀតណាម កាលពីថ្ងៃសុក្រ (ទី៤ ខែតុលា) ដោយបានបំផ្លាញរថយន្តប្រមាណ ៥.០០០គ្រឿង និងគ្រឿងបន្លាស់ ។
រោងចក្រនេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន DK Bike ដែលផលិតកង់អគ្គិសនី និងម៉ូតូអគ្គិសនី ក៏ដូចជាម៉ូតូខ្នាតតូចទំហំ 50cc។ នេះបើយោងតាមគេហទំព័ររបស់ពួកគេ។
ទូរទស្សន៍រដ្ឋ VTV បានចាក់ផ្សាយវីដេអូនៃក្រុមអ្នកពន្លត់អគ្គិភ័យដែលកំពុងធ្វើការនៅកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីអគ្គិភ័យ បានឆាបឆេះនៅជាន់ទីពីរនៃរោងចក្រដែលរាលដាលដល់ផ្នែកផ្សេងទៀតនៃរោងចក្រ ដោយសារតែវាមានកម្លាំងខ្លាំង។
មិនមានអ្នករងគ្រោះ ត្រូវបានគេរាយការណ៍ ខណៈដែលមានអគ្គិភ័យកើតឡើងនៅក្រៅម៉ោងធ្វើការទេ ប៉ុន្តែរថយន្តនៅក្នុងឃ្លាំង និងគ្រឿងចក្រភាគច្រើននៅរោងចក្រ ត្រូវបានបំផ្លាញទាំងស្រុង។ នគរបាលវៀតណាម កំពុងស៊ើបអង្កេតមូលហេតុនៃគ្រោះថ្នាក់នេះ។

