នគរបាល បាននិយាយនៅថ្ងៃសៅរ៍ (០៥ តុលា)នេះថា កងកម្លាំងសន្តិសុខឥណ្ឌា បានសម្លាប់ក្រុមឧទ្ទាមម៉ៅនិយមចំនួន ៣១នាក់ នៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើងនៅកណ្តាលរដ្ឋ Chhattisgarh។
នគរបាល កំពុងធ្វើការស្រាវជ្រាវក្នុងតំបន់ជាប់ព្រំដែនស្រុក Narayanpur និងស្រុក Dantewada នៅពេលការប្រយុទ្ធគ្នារវាងមន្ត្រីនិងក្រុមឧទ្ទាមដែលត្រូវគេសង្ស័យនោះ បានផ្ទុះឡើង។
ក្រុមឧទ្ទាម បានចូលប្រើទម្រង់នៃលទ្ធិកុម្មុយនីស្តដែលផ្សព្វផ្សាយដោយមេដឹកនាំចិនចុងម៉ៅ សេទុង ហើយបានធ្វើការវាយលុកតាមបែបទ័ពព្រៃប្រឆាំងនឹងរដ្ឋាភិបាល ជាពិសេសនៅភាគកណ្តាល និងភាគខាងកើតប្រទេសឥណ្ឌាអស់ជាច្រើនទសវត្សរ៍ ដែលនាំឲ្យមានការប៉ះទង្គិចគ្នាជាញឹកញាប់ និងមានអ្នកស្លាប់និងរបួសទាំងសងខាង។

