កងកម្លាំងអ៊ីស្រាអែល បានបញ្ចេញរូបភាពវីដេអូឃ្លីបកាលពីថ្ងៃសៅរ៍ ឃើញកងកម្លាំងរបស់ពួកគេរកឃើញ និងបិទផ្លូវរូងក្រោមដីរបស់ក្រុមហេសបូឡានៅក្នុងប្រទេសលីបង់ ។
កងកម្លាំងការពារជាតិអ៊ីស្រាអែល និយាយថា ពួកគេបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធភេរវកម្មប្រវែង ២៥០ម៉ែត្រ និងបានរកឃើញគ្រឿងយុទ្ធោបករណ៍ជាច្រើនទៀត ដែលត្រូវបានប្រើប្រាស់សម្រាប់ការវាយប្រហារអ៊ីស្រាអែល ។
ពួកគេបញ្ជាក់ថា ផ្លូវរូងក្រោមដីនេះ មានទាំងបន្ទប់ទឹក ចង្រ្កានបាយ បន្ទប់ស្តុកស្បៀងអាហារ និងស្តុកគ្រឿងយុទ្ធោបករណ៍ ។
ស្របពេលដែលខួប ១ឆ្នាំនៃការវាយប្រហាររបស់ក្រុមហាម៉ាស់នៅថ្ងៃទី ៧ ខែតុលា ជិតមកដល់ហើយនោះ កងកម្លាំងអ៊ីស្រាអែល បន្តការវាយប្រហារតាមជើងគោករបស់ពួកគេចូលទៅក្នុងប្រទេសលីបង់ នៅក្នុងយុទ្ធនាការប្រឆាំងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ៕


