កងកម្លាំងសន្តិសុខឥណ្ឌា បានរកឃើញសាកសពមួយចំនួនរបស់ក្រុមឧទ្ទាមម៉ៅនិយមសង្ស័យ បន្ទាប់ពីការផ្ទុះអាវុធដាក់គ្នានៅរដ្ឋភាគកណ្តាល Chhattisgarh ។
ពួកគេបាននិយាយថា ពួកគេបានរកឃើញផងដែរអាវុធធន់ធ្ងន់ និងគ្រាប់រំសេវរបស់ក្រុមឧទ្ទាមម៉ៅនិយម ដែលរួមទាំងកាំភ្លើងស្វ័យប្រវត្តិ និងគ្រាប់បែកដៃ ។
ក្រុមនគរបាល បាននិយាយកាលពីថ្ងៃសៅរ៍ថា កងកម្លាំងសន្តិសុខឥណ្ឌា បានសម្លាប់ក្រុមឧទ្ទាមម៉ៅនិយមចំនួន ៣១នាក់ នៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើងនៅរដ្ឋ Chhattisgarh។
នគរបាល កំពុងធ្វើការស្រាវជ្រាវក្នុងតំបន់ជាប់ព្រំដែនស្រុក Narayanpur និងស្រុក Dantewada នៅពេលការប្រយុទ្ធគ្នារវាងមន្ត្រីនិងក្រុមឧទ្ទាមដែលត្រូវគេសង្ស័យនោះ បានផ្ទុះឡើង។
ក្រុមឧទ្ទាមមួយនេះ បានប្រើទម្រង់លទ្ធិកុម្មុយនីស្តដែលផ្សព្វផ្សាយដោយមេដឹកនាំចិន ម៉ៅ សេទុង ហើយបានធ្វើការវាយលុកតាមបែបទ័ពព្រៃប្រឆាំងនឹងរដ្ឋាភិបាល ជាពិសេសនៅតំបន់ភាគកណ្តាល និងភាគខាងកើតប្រទេសឥណ្ឌាអស់ជាច្រើនទសវត្សរ៍មកហើយ ដែលនាំឲ្យមានការប៉ះទង្គិចគ្នាជាញឹកញាប់ និងមានមនុស្ស ស្លាប់ និងរបួស នៅភាគីទាំងសងខាង ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមនគរបាល ពុំបានផ្តល់សេចក្តីលម្អិតថាតើមានគ្រោះថ្នាក់ដែរឬទេនៅក្នុងចំណោមកងកម្លាំងរបស់ពួកគេ នៅក្នុងឧបទ្ទេវហេតុមួយនេះ ៕

