មនុស្សរាប់ម៉ឺននាក់នៅទូទាំងពិភពលោកតវ៉ាប្រឆាំងសង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈការបង្ហូរឈាមនៅហ្កាហ្សាចូលដល់១ឆ្នាំ

2024/10/07 03:50:08 pm        117

បាតុកររាប់ម៉ឺននាក់បានដើរដង្ហែក្បួនតវ៉ាក្នុងទីក្រុងនានាជុំវិញពិភពលោកកាលពីចុងសប្តាហ៍នេះ អំពាវនាវឱ្យមានបទឈប់បាញ់នៅដែនដីហ្កាហ្សា និងលីបង់ ខណៈថ្ងៃទី៧តុលាឆ្នាំ២០២៤នេះ គឺជាខួបមួយឆ្នាំនៃសង្រ្គាមនៅមជ្ឈិមបូព៌ា ។ការតវ៉ាបានផ្ទុះឡើងទាំងនៅទ្វីប អឺរ៉ុប អាហ្រ្វិក អាស៊ី និងអាមេរិក។  

ការវាយលុកយោធាសងសឹករបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង៤.១០០០នាក់ នៅតំបន់ហ្កាហ្សា ភាគច្រើនជាជនស៊ីវិល នេះបើយោងតាមតួលេខដែលផ្តល់ដោយក្រសួងសុខាភិបាលដែនដីនេះ និងត្រូវបានពិពណ៌នាថាគួរឱ្យទុកចិត្តដោយអង្គការសហប្រជាជាតិ។ពេលនេះយោធាអ៊ីស្រាអែលបានបើករសមរភូមិថ្មីប្រឆាំងក្រុមហេសបូឡានៅលីបង់ដែលបានបណ្ដាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់។

នៅប្រទេសបារាំង ដែលជាផ្ទះរបស់សហគមន៍មូស្លីម និងជ្វីហ្វធំជាងគេនៅអឺរ៉ុប ក្រុមអ្នកតវ៉ាបានចេញតវ៉ាតាមដងផ្លូវក្នុងទីក្រុងនានាទូទាំងប្រទេស ខណៈផ្ទុះបាតុកម្មកាលពីថ្ងៃសៅរ៍នៅទីក្រុងប៉ារីស លីយ៉ុង ទូលូស ប័រដូ និងស្ត្រាសប៊ឺក ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន។

នៅប្រទេសអាល្លឺម៉ង ក្រុមអ្នកតវ៉ាគាំទ្រប៉ាឡេស្ទីន៣.៥០០នាក់ ចេញតវ៉ាទូទាំងទីក្រុងប៊ែរឡាំង កាលពីថ្ងៃអាទិត្យទាមទារឲ្យដោះលែងតំបន់ហ្កាហ្សា និងពលរដ្ឋប៉ាឡេស្ទីន ខណៈខួបនៃសង្រ្គាមនេះបានឈានដល់មួយឆ្នាំ។

នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងក្រុមបាតុករ និងនគរបាលនៅឯបាតុកម្មគាំទ្រប៉ាឡេស្ទីនគ្មានការអនុញ្ញាតកាលពីថ្ងៃសៅរ៍ បន្ទាប់ពីមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅកណ្តាលរដ្ឋធានីរបស់អ៊ីតាលី។

ចំណែកនៅចក្រភពអង់គ្លេស វិញ ទូរទស្សន៍ BBC បានរាយការណ៍ថា ក្រុមបាតុករគាំទ្រប៉ាឡេស្ទីនប្រហែល៤ម៉ឺននាក់ បានដើរក្បួនតវ៉ានៅកណ្តាលទីក្រុងឡុងដ៍ ខណៈក្រុមអ្នកតវ៉ាទាមទារឱ្យបញ្ចប់ជម្លោះដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ា។ មនុស្សរាប់ម៉ឺននាក់បានដើរពីទីលានចតុរង្គ Russell ទៅកាន់ Whitehall ជាទីដែលសុន្ទរកថាបានធ្វើឡើងនៅខាងក្រៅវិមាននាយករដ្ឋ Downing Street ដោយមានប្រជាជនធ្វើដំណើរមកពីទូទាំងប្រទេសដើម្បីចូលរួម។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក្រុមបាតុករជាងមួយពាន់នាក់បានធ្វើបាតុកម្មនៅខាងក្រៅសេតវិមានកាលពីថ្ងៃសៅរ៍ ដោយពួកគេទាមទារឱ្យបញ្ចប់សកម្មភាពយោធាសហរដ្ឋអាមេរិក និងជំនួយផ្សេងទៀតដល់សម្ព័ន្ធមិត្តជាយុទ្ធសាស្ត្ររបស់ខ្លួនគឺអ៊ីស្រាអែល។ ក្រុមបាតុករបានគ្រវីទង់ជាតិប៉ាឡេស្ទីន និងលីបង់ ក្នុងចំណោមអ្នកផ្សេងទៀត ដោយមានមនុស្សជាច្រើនបានកាន់ស្លាកសញ្ញា និងស្រែកស្រុះគ្នាបង្ហាញពីសាមគ្គីភាពជាមួយបុព្វហេតុប៉ាឡេស្ទីន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        139
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        129
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm