ប្រធានជនភៀសខ្លួនUN៖ ច្បាប់មនុស្សធម៌ ត្រូវបានបំពានក្នុងការវាយប្រហារនៅលីបង់

2024/10/07 05:47:57 pm        73

ប្រធានជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ លោក Filippo Grandi បាននិយាយ កាលពីថ្ងៃអាទិត្យ ទី៦ ខែតុលា ថា ការវាយប្រហារជាច្រើនលើក លើប្រទេសលីបង់ បានរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ ដោយយោងជាក់ស្តែងចំពោះការបាញ់ផ្លោងរបស់អ៊ីស្រាអែលលើតំបន់ធំៗរបស់ប្រទេស។

លោក បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងបេរូតថា «ករណីជាច្រើននៃការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ ស្ថិតក្នុងរបៀបដែលការវាយប្រហារតាមអាកាសត្រូវបានធ្វើឡើង ដែលបានបំផ្លាញ ឬធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បានសម្លាប់ជនស៊ីវិល និងបានធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការមនុស្សធម៌»។

លោក បានបញ្ជាក់ពីតម្រូវការសុវត្ថិភាពក្នុងសកម្មភាពបុគ្គលិកមនុស្សធម៌ និងការការពារហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយការវាយប្រហារ។

លោក Grandi ស្ថិតនៅក្នុងប្រទេសលីបង់ ខណៈប្រទេសនេះព្យាយាមទប់ទល់ទៅនឹងការភៀសខ្លួនរបស់ប្រជាជនជាង១,២លាននាក់ បណ្តាលមកពីប្រតិបត្តិការតាមអាកាស និងជើងគោករបស់អ៊ីស្រាអែល ដែលត្រូវបានពង្រីក ខណៈខ្លួននិយាយថាកំពុងផ្តោតគោលដៅលើក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់។

លោកនិយាយថា «យើងពិតជាត្រូវការបទឈប់បាញ់មួយ ឲ្យបានឆាប់រហ័ស» យើងពិតជាត្រូវការការអំពាវនាវឱ្យមានបទឈប់បាញ់ ដែលអគ្គលេខាធិការ និងរដ្ឋជាច្រើនបានធ្វើការអំពាវនាវចំពោះភាគីជម្លោះ ដូចជានៅតំបន់ហ្កាហ្សាដែរ។

ក្រសួងសុខាភិបាលប្រទេសលីបង់ បាននិយាយថា មនុស្សជាង ២.០០០នាក់ត្រូវបានសម្លាប់ និងជិត ១០.០០០នាក់ បានរងរបួសនៅក្នុងប្រទេសលីបង់ ក្នុងរយៈពេលជិតមួយឆ្នាំនៃការប្រយុទ្ធគ្នា ដែលភាគច្រើនបំផុតក្នុងរយៈពេលពីរសប្តាហ៍កន្លងទៅនេះ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        139
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        129
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm