ពិធីអុជទៀនរំឭកវិញ្ញាណក្ខន្ធ ការប្រគំតន្ត្រី ការប្រមូលផ្ដុំ និងព្រឹត្តិការណ៍ចងចាំនានា គ្រោងរៀបចំឡើងនៅក្នុងប្រទេសអ៊ីស្រាអែល និងបន្តហួសពីថ្ងៃចន្ទនេះ ដើម្បីប្រារព្ធខួបមួយឆ្នាំគត់ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស ថ្ងៃទី៧ខែតុលាឆ្នាំ២០២៣មក។

ការវាយប្រហារសម្លាប់រង្គាល ដែលគេបានមើលឃើញប្រជាជនអ៊ីស្រាអែល១.២០០នាក់ស្លាប់ និងជនស៊ីវិល ២៥១នាក់ ត្រូវបានចាប់ជាចំណាប់ខ្មាំង បាននាំឲ្យមានការវាយប្រហារសងសឹកពីសំណាក់អ៊ីស្រាអែល និងបង្កឲ្យមានភាពតានតឹងរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា។

លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu កាលពីថ្ងៃអាទិត្យ បានប្ដេជ្ញាដណ្ដើមជ័យជម្នះឲ្យបានទាំងនៅតំបន់ហ្កាហ្សា និងជាមួយក្រុមហេសបូឡានៅប្រទេសលីបង់។
ស្របពេលពិភពលោកបន្តមានអារម្មណ៍ប៉ះពាល់ដោយសារជម្លោះនេះ សហគមន៍អន្តរជាតិកំពុងមើលឃើញគ្រោះមហន្តរាយលើអាយុជីវិតមនុស្ស និងផ្លូវដ៏ស្មុគស្មាញឆ្ពោះទៅកាន់សន្តិភាព។
ពិធីរំឭកវិញ្ញាណក្ខន្ឌនឹងកើតឡើងនៅទូទាំងប្រទេសអ៊ីស្រាអែល នៅថ្ងៃចន្ទនេះ ។នៅក្នុងទីក្រុងហ្សេរ៉ុយសាឡឹម ពិធីផ្លូវរដ្ឋនានា នឹងកើតឡើងនៅភ្នំ Mount Herzl ដើម្បីរំឭកដល់ទាហាន និងជនស៊ីវិល ដែលបានបាត់បង់ជីវិត៕