មូលបត្រកម្ពុជា និងក្រសួងប្រៃសណីយ៍ធ្វើសិក្ខាសាលាកសាងសមត្ថភាព «សន្តិសុខសាយប័រ» នៅកម្ពុជា

2024/10/07 08:11:55 pm        229

និយ័តករមូលបត្រកម្ពុជា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ សហការជាមួយក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាកសាងសមត្ថភាពស្ដីពី “សន្តិសុខ​សាយប័រ និងការការពារទិន្នន័យ” ដើម្បីលើក​កម្ពស់​កា​រយល់​ដឹង​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ិនធើណេត​ប្រកបដោយប្រសិទ្ធិភាព និងការការពារពីហានិភ័យនានា។

នៅក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​និយ័តករមូលបត្រកម្ពុជា បានមានប្រសាសន៍ថា គោលបំណងសំខាន់​របស់​សិក្ខាសា​លានេះ​ គឺបញ្រ្ជាបការយល់ដឹង​អំពី​សារៈសំខាន់ នៃ​ការ​គ្រប់គ្រង​ទិន្នន័យ​បុគ្គលក្នុ​ង​យុគ​សម័យ​ឌីជីថល ដែលមានដូចជា ការការពារទិន្នន័យ/ព័ត៌មាន បញ្ហាប្រឈម ការបោកបញ្ឆោត បទល្មើសបច្ចេកវិទ្យា ដែលតែងតែកើតឡើងនៅកម្ពុជា និងការគ្រប់គ្រង​សន្តិសុខ​សាយប័រ​ក្នុង​វិស័យ​មូលបត្រ និងវិធានការការពារប្រកបដោយសុវត្ថិភាព ដើម្បីកាត់បន្ថយហានិភ័យ ដែល​កើត​មាន​​ឡើងពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន។

ឯកឧត្តម បានលើកឡើងថា ដោយសារវិស័យបច្ចេកវិទ្យាកំពុងតែរីកចម្រើននៅកម្ពុជា និងដើរតួ​នាទី​យ៉ាង​សំខាន់នៅក្នុងវិស័យសាធារណៈ និងឯកជន អ្នកប្រើប្រាស់ក៏ត្រូវ​ចេះ​ការពារ​សុវត្ថិភាព​ដោយ​ខ្លួន​ឯង តាមរយៈការសិក្សាស្វែងយល់ពីចំណេះដឹងពាក់ព័ន្ធនឹងបច្ចេកវិទ្យា ជាពិសេស​ពាក់ព័ន្ធ​នឹង​សន្តិសុខសាយប័រ ដើម្បីកុំឲ្យធ្លាក់ក្នុងឧបាយកលជនខិលខូចទាំងនោះ។

ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា សន្តិសុខ​សាយប័រ គឺផ្តោតលើការកំណត់ស្តង់ដារខ្ពស់ពាក់ព័ន្ធសន្តិសុខសាយប័រ ចំពោះអង្គ​ភាព​ហេដ្ឋា​រចនា​សម្ព័ន្ធក៏មានសារៈសំខាន់ផងដែរ ក្នុងគោលបំណង​ពង្រឹង​ការ​គ្រប់​គ្រង​ហានិភ័យ​សន្តិសុខ​សាយប័រ ព្រមទាំងបង្ការទប់ស្កាត់ និងដោះស្រាយឧបទ្វេវហេតុសន្តិសុខសាយប័រ ជា​ពិសេស​ក្នុង​វិស័យផ្តល់សេវាសាធារណៈ ដែលមើលឃើញថា មានជនខិលខូចមួយចំនួន បាន​ឆ្លៀតឱកាសវាយប្រហារ ក៏ដូចជាព្យាយាមចូលលួចគណនីតាមប្រព័ន្ធបណ្តាញសង្គមឌីជីថល របស់​ក្រសួង ស្ថាប័ននានា និងរូបវន្តបុគ្គល ដើម្បីយកមក​គ្រប់គ្រង​ក្នុង​គោល​បំណង​ទុច្ចរិ​ត​ផ្សេង​ៗ​ជា​ដើម ដូចជា ការជំរិតទារប្រាក់ ឬការគំរាម​កំហែង​នានា​តាម​រូប​ភាព​ផ្សេង​ៗ​នៅ​លើ​ប្រព័ន្ធ​បច្ចេក​វិទ្យា​ទាំង​នេះ។

គិតមកដល់ពេលនេះ ដើម្បីលើកកម្ពស់ការការពារពីការទទួល​បាន​នូវ​ព័ត៌មាន​មិន​ពិត​ពាក់ព័ន្ធ​នឹង​វិស័យ​មូល​បត្រនៅកម្ពុជា និយ័តករមូលបត្រកម្ពុជាតែងតែធ្វើការផ្សព្វផ្សាយព័ត៌មាន ព្រមទាំង​ព្រឹត្តិការណ៍​នានាដែលពាក់ព័ន្ធនឹងវិស័យមូលបត្រ និងអត្ថបទអប់រំនានា ព្រមទាំង​បទប្បញ្ញត្តិ​ថ្មី​ៗ​តាមរយៈ ហ្វេសប៊ុក ផេក និងតេឡេក្រាម សម្រាប់ធ្វើការផ្សព្វផ្សាយនូវចំណេះដឹង និងក្រើន​រម្លឹក​ដល់​វិនិយោគ ក៏ដូចជាសាធារណជនឲ្យមានការប្រុងប្រយ័ត្នចំពោះការឆបោកនានាផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm