ក្រសួងការពារជាតិហូឡង់ បញ្ជាក់ពីការបញ្ជូនយន្តហោះចម្បាំង F-16 លើកដំបូង ទៅឲ្យអ៊ុយក្រែន

2024/10/07 09:50:21 pm        772

ក្រសួងការពារជាតិហូឡង់ បានបញ្ជាក់ជាផ្លូវការនូវការបញ្ជូនយន្តហោះចម្បាំង F-16 ក្រុមទី១ ទៅឲ្យអ៊ុយក្រែន។

ក្រសួងការពារជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«អាជ្ញាប័ណ្ណនាំចេញសម្រាប់ការបញ្ជូននេះ ត្រូវបានចេញ នៅថ្ងៃទី ០១ ខែកក្កដា»។

ក្រសួង បានបន្តថា៖«បន្ទាប់មក យន្តហោះ F-16 ដែលបានសន្យាជាលើកដំបូង ត្រូវបានប្រគល់ឲ្យអ៊ុយក្រែន។ ប្រទេសហូឡង់ កំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការគាំទ្រ និងថែទាំយន្តហោះទាំងនេះ»។

ពុំមានតម្រុយថាតើយន្តហោះចម្បាំងប៉ុន្មានគ្រឿង ត្រូវបានផ្តល់ជូនរួចហើយនោះទេ។ សរុបមក ប្រទេស ហូឡង់ បានសន្យាជាមួយទីក្រុងគីវថា ខ្លួននឹងបញ្ជូនយន្តហោះចំនួន ២៤គ្រឿង។ ក្នុងនាមជាប្រមុខ ក្រសួងការពារជាតិអ៊ុយក្រែន លោក Rustem Umerov បាននិយាយនៅចំណុចជាក់លាក់មួយថា ភាគីទាំងពីរ បានព្រមព្រៀងគ្នាក្នុងការបង្កើតកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃសម្ព័ន្ធអាកាសចរណ៍លើការផ្គត់ផ្គង់អ៊ុយក្រែនជាមួយនឹងយន្តហោះ F-16 និងលើការបណ្តុះបណ្តាលអាកាសយានិកយោធា។ ជាពិសេស ពួកគេ បាននិយាយអំពី«ការផ្គត់ផ្គង់អាវុធ និងគ្រឿងបន្លាស់សម្រាប់យន្តហោះ ក៏ដូចជាការបណ្តុះបណ្តាលអាកាសយានិក។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិហូឡង់ ក៏និយាយផងដែរថា ប្រទេសហូឡង់ បានត្រៀមថវិកាចំនួន ៤០០លានអឺរ៉ូសម្រាប់ផែនការសកម្មភាពយានដ្រូនសម្រាប់អ៊ុយក្រែន។ ប្រទេសទាំងពីរ នឹងធ្វើការរួមគ្នាលើយានដ្រូនទំនើបៗ និងពន្លឿនការផលិតគំរូដែលទទួលបានជោគជ័យ។ ស្ទើរតែពាក់កណ្តាលនៃមូលនិធិ នឹងនៅតែមាននៅក្នុងប្រទេសហូឡង់។

រដ្ឋមន្ត្រីការពារជាតិហូឡង់ លោក Ruben Brekelmans បាននិយាយថា៖«យើងមានរបៀបវារៈគ្រប់ប្រភេទនៃយានដ្រូនទំនើប ដែលអាចប្រើសម្រាប់ការឈ្លបយកការណ៍ ការពារ និងវាយប្រហារ ជាពិសេសមានទាំងនៅលើអាកាស លើដី និងនៅលើសមុទ្រផងដែរ។«ប្រសិនយានដ្រូនដែលត្រូវបានអភិវឌ្ឍន៍ទាំងនេះ ទទួលបានជោគជ័យ មូលនិធិកាន់តែច្រើន នឹងត្រូវបានបែងចែកសម្រាប់ផលិតកម្មដ៏ធំរបស់ពួកគេ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm