សេវាសារព័ត៌មានរបស់កងទ័ព បានរាយការណ៍ថា កងកម្លាំងការពារអ៊ីស្រាអែលដែលមានលទ្ធភាពគ្រប់គ្រាន់ បានសម្លាប់ភេរវករប្រហែល ១៤.000នាក់ នៅតំបន់ហ្កាហ្សាស្ទ្រីប ក្នុងអំឡុងពេលប្រតិបត្តិការប្រយុទ្ធរយៈពេលមួយឆ្នាំ។

យោងតាមសារព័ត៌មានេះ យោធាអ៊ីស្រាអែល ក៏ប្រហែលជាអាចសម្លាប់ភេរវករ ៣.០០០នាក់ ផ្សេងទៀតដែរ។
លើសពីនេះ ផ្លូវរូងក្រោមដីប្រមាណ៤.៧០០ខ្សែរបស់ចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាស និងកន្លែងបាញ់គ្រាប់រ៉ុក្កែតជាង ១.000កន្លែង នៅតំបន់ហ្កាហ្សាស្ទ្រីប ត្រូវបានបំផ្លាញ។ សរុបមក អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសប្រមាណ ៤០.៣០០លើក ប្រឆាំងនឹងគោលដៅ នៅតំបន់ហ្កាហ្សាស្ទ្រីប។

ភាពតានតឹង បានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ានៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុមយុទ្ធជនមកពីចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាសដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សាស្ទ្រីប បានធ្វើការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្កាហ្សា ដោយបានសម្លាប់អ្នកស្រុករស់នៅតាមព្រំដែនអ៊ីស្រាអែល និងចាប់ចំណាប់ថ្នូរជាង ២៤០នាក់ ក្នុងនោះមានស្ត្រី កុមារ និងមនុស្សចាស់។