នាយករដ្ឋមន្ត្រីកូសូវ៉ូ៖ លោក Putin អាចនាំឲ្យមានការលុកលុយប្រទេស ៣ទៀត ខណៈសង្រ្គាមថ្មីគំរាមកំហែងពិភពលោក

2024/10/07 10:34:48 pm        51


លោក Vladimir Putin អាចនាំឲ្យមានការលុកលុយលើប្រទេសអ៊ឺរ៉ុបចំនួន ៣បន្ថែមទៀត ដោយសារការគាំទ្ររបស់រុស្ស៊ី ចំពោះស៊ែប៊ី។ នេះជាការព្រមានរបស់នាយករដ្ឋមន្ត្រីកូសូវ៉ូ លោក Albin Kurti ដែលយល់ថា ស៊ែប៊ីអាចវាយប្រហារលើកូសូវ៉ូ បូស្នី និងម៉ាសេដូនីខាងជើង ដោយសារគោលបំណងវាតទីនិយមរបស់ទីក្រុង Belgrade (បែលក្រាដ) ដែលមានន័យថា សង្គ្រាមថ្មីហាក់កំពុងលេចរូបរាងឡើង។

មេដឹកនាំកូសូវ៉ូរូបនេះ បានធ្វើអត្ថាធិប្បាយបេបនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Associated Press (AP) ខណៈដែលទំនាក់ទំនងរវាងប្រទេសរបស់លោក និងអ្នកជិតខាង នៅក្នុងប្រទេសស៊ែប៊ី នៅតែបន្តមានភាពរអាក់រអួល ហើយលោក Putin ទទួលរងនូវការនិយាយមិនល្អបន្ថែមទៀត។

គួរបញ្ជាក់ថា ប្រទេសកូសូវ៉ូបានទទួលឯករាជ្យនៅឆ្នាំ២០០៨ ប៉ុន្តែជនជាតិស៊ែប៊ីជាច្រើនជឿថា ប្រទេសនេះ ជាកំណើតដើមនៃប្រទេសរបស់ពួកគេ។ ៩២ភាគរយនៃចំនួនប្រជាជនដែលរស់នៅកូសូវ៉ូ គឺជាជនជាតិអាល់បានី ដោយមានតែ ៦ភាគរយប៉ុណ្ណោះជាជនជាតិស៊ែប៊ី។

បន្ទាប់ពីការបែកបាក់សាធារណរដ្ឋសហព័ន្ធសង្គមនិយមយូហ្គោស្លាវី ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ស៊ែប៊ីបានគាបសង្កត់យ៉ាងខ្លាំងក្លាទៅលើជនជាតិអាល់បានី រហូតនាំឲ្យមានយុទ្ធនាការទម្លាក់គ្រាប់បែករបស់អង្គការណាតូ ក្នុងឆ្នាំ១៩៩៩។ កងកម្លាំងស៊ែប៊ី បានដកចេញពីកូសូវ៉ូ ហើយប្រទេសនេះអាចទទួលបានឯករាជ្យ ប៉ុន្តែភាពតានតឹង នៅតែមិនអាចដោះស្រាយបាន។ អង្គការណាតូ បានបង្កើនចំនួនកងកម្លាំងរបស់ខ្លួន នៅតាមព្រំដែនស៊ែប៊ី-កូសូវ៉ូ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕

អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm