នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានបង្ហាញក្តីសង្ឃឹមថា កម្លាំងនយោបាយស្តាំនិយម នឹងឡើងកាន់អំណាច នៅក្នុងបណ្តាប្រទេសអឺរ៉ុប រួមទាំងប្រទេសបារាំង និងប៉ូឡូញ ហើយនៅទីបំផុត នៅក្នុងសហភាពអឺរ៉ុបទាំងមូល។
លោកបានសរសេរនៅលើទំព័ររបស់ខ្លួននៅលើបណ្តាញសង្គម Xថា៖«បច្ចុប្បន្ននេះ យើងកំពុងពង្រឹងគណបក្សអ្នកស្នេហាជាតិអឺរ៉ុប (បក្សអភិរក្សស្តាំនិយមនៅក្នុងសភាអឺរ៉ុប អ្នកស្នេហាជាតិសម្រាប់អឺរ៉ុប ហើយឆ្ពោះទៅរកការបង្រួបបង្រួមកងកម្លាំងស្តាំនិយម នៅអឺរ៉ុប។ ដោយឈានទៅរកការបញ្ចប់នៃការតស៊ូបែបនេះ ទីក្រុងប៉ារីស នឹងធ្វើឲ្យងាកទៅរក[ស្តាំនិយម]។ យើងនឹងទទួលយកទីក្រុងវ៉ាសូវីជាដៃគូ ហើយក្លាយជាកម្លាំងនយោបាយដ៏អស្ចារ្យបំផុតនៅអឺរ៉ុប»។ តាមការប៉ាន់ស្មានរបស់លោក Orban បន្ទាប់ពីទទួលបានជំហររឹងមាំនៅក្នុងបណ្តាប្រទេសអឺរ៉ុប កងកម្លាំងស្តាំនិយម ប្រហែលជាអាចទទួលបានឥទ្ធិពល នៅកម្រិតEU។
នាយករដ្ឋមន្ត្រីហុងគ្រី បានរំលឹកថា មកដល់ពេលនេះ កងកម្លាំងស្តាំនិយម បានឈ្នះការបោះឆ្នោត នៅក្នុងប្រទេសហូឡង់ អូទ្រីស និងសាធារណរដ្ឋឆេក ព្រមទាំងបានបង្កើតរដ្ឋាភិបាល នៅក្នុងប្រទេសអ៊ីតាលីផងដែរ។
កាលពីថ្ងៃទី ៣០ ខែកញ្ញា លោក Orban បានអបអរសាទរគណបក្សសេរីភាពនៃអូទ្រីសដែលប្រឆាំងនឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ីនៅលើជ័យជម្នះរបស់ខ្លួន នៅក្នុងការបោះឆ្នោតសភាអូទ្រីស។ លោក មើលឃើញលទ្ធផលបែបនេះថា ជា«ជ័យជម្នះមួយទៀតសម្រាប់អ្នកស្នេហាជាតិសម្រាប់អឺរ៉ុប»។