ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍នៅថ្ងៃចន្ទនេះថា ក្រុមកាំភ្លើងធំនៃក្រុមសមរភូមិខាងជើងរបស់ រុស្ស៊ី បានបំផ្លាញប៉ុស្តិ៍ត្រួតពិនិត្យយានដ្រូនរបស់អ៊ុយក្រែន នៅក្នុងតំបន់ព្រំដែនឃើស( Kursk)។
ក្រសួងក៏បានបង្ហោះវីដេអូដោយផ្អែកលើឧបករណ៍ថតទិន្នន័យដែលបង្ហាញពីការបំផ្លាញទីតាំងគ្រប់គ្រង យានដ្រូនរបស់សត្រូវដោយកាំភ្លើងធំរុស្ស៊ី។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ក្នុងអំឡុងពេលវិធានការឈ្លបយកការណ៍ ទាហាននៃក្រុមសមរភូមិខាងជើង បានរកឃើញប៉ុស្តិ៍ត្រួតពិនិត្យយានដ្រូនរបស់កងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ព្រំដែននៃតំបន់ឃើស។ បន្ទាប់ពីបានកំណត់ និងបញ្ជាក់ទីតាំងពិតប្រាកដរបស់សត្រូវ ការសម្រេចចិត្តមួយ ត្រូវបានធ្វើឡើង ដើម្បីវាយប្រហារទៅលើគោលដៅនោះ។
ក្រសួង បានបន្តទៀតថា កាំភ្លើងធំត្រូវបានបាញ់ចំគោលដៅភ្លាមៗ ដោយមានជំនួយពីយានដ្រូន។

