ក្រុមហេសបូឡា វាយប្រហារដោយមីស៊ីល ខណៈអ៊ីស្រាអែលបង្កើនការទម្លាក់គ្រាប់បែកនៅភាគខាងត្បូងលីបង់

2024/10/08 03:34:57 pm        373

ក្រុមហេសបូឡាបានបាញ់មីស៊ីលទៅកាន់ទីក្រុងធំទី ៣ ហៃហ្វា (Haifa) របស់អ៊ីស្រាអ៊ែល កាលពីថ្ងៃចន្ទ ទី៧តុលា ខណៈកងកម្លាំងអ៊ីស្រាអែល ទំនងជាត្រៀមពង្រីកការវាយឆ្មក់ថ្មើរជើងទៅក្នុងភាគខាងត្បូងប្រទេសលីបង់ក្នុងខួប១ឆ្នាំដំបូងនៃសង្រ្គាមហ្កាហ្សា ដែលបានធ្វើឲ្យជម្លោះរីករាលដាលនៅទូទាំងមជ្ឈិមបូព៌ា។

ក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ជាសម្ព័ន្ធមិត្តរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ដែលកំពុងប្រយុទ្ធជាមួយអ៊ីស្រាអែលនៅដែនដីហ្កាហ្សា បាននិយាយថា ខ្លួនបានដាក់គោលដៅលើមូលដ្ឋានយោធាមួយនៅភាគខាងត្បូងទីក្រុង ហៃហ្វា ដោយមីស៊ីល Fadi 1 ហើយបានបើកការវាយប្រហារមួយទៀតទៅលើតំបន់ តៃប៊ើរៀស (Tiberias) មានចម្ងាយ៦៥គីឡូម៉ែត្រពីទីក្រុងនេះ។

ក្រុមហេសបូឡា បាននិយាយថា ខ្លួនបានដាក់គោលដៅលើតំបន់ភាគខាងជើងនៃទីក្រុងហៃហ្វា ដោយមីស៊ីលនៅពេលក្រោយមក។ យោធាអ៊ីស្រាអែលបាននិយាយថា អាវុធប្រហែល ១៣៥ គ្រាប់បានចូលក្នុងទឹកដីអ៊ីស្រាអែលកាលពីថ្ងៃចន្ទគិតត្រឹមម៉ោង៥ ល្ងាច។ មនុស្ស១០នាក់ត្រូវបានគេរាយការណ៍ថាបានរងរបួសនៅតំបន់ហៃហ្វានិងពីរនាក់ទៀតនៅភាគខាងត្បូងនៅកណ្តាលអ៊ីស្រាអែល។

យោធាអ៊ីស្រាអែលបាននិយាយថា កងកម្លាំងអាកាសកំពុងទម្លាក់គ្រាប់បែកកាន់តែសន្ធាប់ថែមទៀតលើគោលដៅរបស់ក្រុមហេសបូឡានៅភាគខាងត្បូងប្រទេសលីបង់ ហើយទាហានអ៊ីស្រាអែលពីរនាក់ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធតាមតំបន់ព្រំដែន ដែលនាំឱ្យចំនួនយោធាស្លាប់ នៅប្រទេសលីបង់រហូតមកដល់ពេលនេះកើនឡើងដល់ ១១ នាក់។

ក្រសួងសុខាភិបាលប្រទេសលីបង់បាននិយាយថា ក្រុមអ្នកពន្លត់អគ្គិភ័យចំនួន ១០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើអគារក្រុងក្នុងទីក្រុងព្រំដែន      ប៊ីន ជេបេល (Bint Jbeil) ហើយការវាយប្រហារតាមអាកាសផ្សេងទៀតកាលពីថ្ងៃអាទិត្យបានសម្លាប់មនុស្ស ២២ នាក់នៅក្នុងទីប្រជុំជនភាគខាងត្បូង និងភាគខាងកើតប្រទេសលីបង់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        121
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        114
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm