នគរបាលប្រទេសហៃទី និងកេនយ៉ា អនុវត្តប្រតិបត្តិការបន្ទាប់ពីការសម្លាប់រង្គាលរបស់ក្រុមជនអន្ធពាល

2024/10/08 04:32:43 pm        321

នគរបាលប្រទេសហៃទី និងកេនយ៉ា បានអនុវត្តប្រតិបត្តិការសន្តិសុខ នៅក្នុងទីក្រុង ប៉ុន សុនដេ(Pont Sonde) ជាទីក្រុងមួយស្ថិតក្នុងតំបន់កសិកម្មនៅប្រទេសហៃទីភាគខាងលិច បន្ទាប់ពីការសម្លាប់រង្គាលដ៏បង្ហូរឈាមធ្វើឡើងដោយក្រុមជនអន្ធពាល Grand Grif ដែលបានបណ្តាលឲ្យមនុស្សប្រមាណ៧០នាក់បានស្លាប់។

មន្ត្រីដែលឈរជើងនៅប៉ុស្តិ៍នគរបាលទីក្រុង Pont Sonde បាននិងកំពុងសម្របសម្រួលសម្រាប់ប្រតិបត្តិការ និងត្រួតពិនិត្យស្ថានភាពសន្តិសុខនៅក្នុងតំបន់ ដើម្បីស្តារសណ្តាប់ធ្នាប់ និងប្រយុទ្ធប្រឆាំងអំពើហិង្សារបស់ក្រុមជនអន្ធពាល។

ខណៈកិច្ចខិតខំប្រឹងប្រែងទាំងនេះមានសន្ទុះខ្លាំង ជីវិតរស់នៅក្នុងទីក្រុង Pont Sonde កំពុងមានភាពប្រក្រតីឡើងវិញជាបណ្តើរៗ។

ទោះជាយ៉ាងណា ស្ថានភាពនៅតែតានតឹង ដោយអ្នកស្រុកមានការភ័យខ្លាចចំពោះការវាយប្រហារដែលអាចកើតមាន។

ទីភ្នាក់ងារអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិ បាននិយាយថា សមាជិកក្រុមជន្ធពាលដែលប្រដាប់ដោយអាវុធស្វ័យប្រវត្តិ បានសម្រុកចូលនៅទូទាំងទីក្រុង Pont Sonde កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍កន្លងទៅនេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៧០នាក់ និងបង្ខំមនុស្សចំនួន ៦.២៧០នាក់ ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ដោយសារតែការវាយប្រហារដ៏បង្ហូរឈាមនេះ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        77
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        63
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm