អាណាព្យាបាលសិស្សបង្ហាញទឹកមុខសប្បាយរីករាយ ខណៈជូនកូនមកប្រឡងបាក់ឌុបព្រឹកនេះ

2024/10/08 06:49:53 pm        250

ខណៈដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានចាប់ផ្តើម​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ ក្រុមអាណាព្យាបាលសិស្ស បានបង្ហាញ​អារម្មណ៍​រំភើប និងទឹកមុខសប្បាយរីករាយ ដែលបានឃើញកូនខិតខំរៀនសូត្រ រហូតបាន​ឈាន​ដល់​ការ​ប្រឡងបាក់ឌុបថ្ងៃនេះ។

លោក ញ៉ែម ថា ប្រជាពលរដ្ឋមកពីស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបានជូន​កូន​របស់​ខ្លួន​មក​ប្រឡង​បាក់​ឌុប នៅមណ្ឌលប្រឡងវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក បានលើកឡើងថា នេះជាលើក​ទី​មួយ​ហើយ ដែលលោក និងភរិយាបានជូនកូនមកប្រឡងបាក់ឌុប។ លោកបន្តថា លោក និង​ភរិយា​ពិត​ជាសប្បាយរីករាយយ៉ាងខ្លាំង ពីព្រោះការទន្ទឹងរង់ចាំ​ជា​យូរ​ឆ្នាំ​​មក​ហើយ​បាន​ឃើញ​កូន​ខិត​ខំ​សិក្សា​រៀន​សូត្រ រហូតឈានដល់ការប្រឡងនៅថ្ងៃនេះ។

ស្រដៀងគ្នានេះ អាណាព្យាបាលសិស្សដទៃទៀត ដែលកំពុងឈររង់ចាំកូនពីចម្ងាយបន្ទប់ប្រឡង បាននិយាយថា តាមការសង្កេតឃើញការខិតខំសិក្សារបស់កូន ពួកគាត់​សង្ឃឹម​ច្រើន​ថា​កូន​ៗ​របស់​ពួក​គាត់​អាច​ប្រឡងជាប់ ដោយសារតាំងពីដើមឆ្នាំ រហូតមកដល់ពេលនេះ កូនៗរបស់​ពួក​គាត់​​បា​នខិតខំរៀនសូត្រ និងមើលមេរៀនជាប់ជាប្រចាំ។

ទាក់ទិនមណ្ឌលប្រឡងនៅវិទ្យាល័យ ជាស៊ីម សន្ធរម៉ុកនេះ ក្រុមអាណាព្យាបាលសិស្ស បញ្ជាក់ថា ការ​រៀបចំដំណើរការប្រឡងពិតជាមានលក្ខណៈល្អប្រសើ និងមានតម្លាភាពត្រឹមត្រូវ ដែល​ធ្វើ​ឱ្យ​មាតា​បិតា​សិស្សអាចទទួលយកបាន។ ពួកគាត់ បានជូនពរទៅដល់​បេក្ខជន​ប្រឡង​បាក់​ឌុប​ទាំង​អស់ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការប្រឡងឱ្យបានជាប់និទ្ទេសល្អគ្រប់ៗគ្នាផងដែរ។ សូមបញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៣-២០២៤ មានរយៈពេល ២ថ្ងៃ គឺថ្ងៃទី៨ និងទី៩ ខែតុលា ឆ្នាំ២០២៤ ដែលមាន​បេក្ខជន​ចូល​រួម​ប្រឡង​នៅ​ទូទាំង​​ប្រទេសសរុបចំនួនជិត ១៤ ម៉ឺននាក់៕ អត្ថប៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        60
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        115
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm