ឯកឧត្តម គន់ គីម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារសមាគមអតីតយុទ្ធជននៅភូមិ ប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង

2024/10/08 07:01:15 pm        163

ពោធិ៍សាត់​៖​ នៅព្រឹក​ថ្ងៃទី៨​ ខែតុលា​ ឆ្នាំ២០២៤​ ឯកឧត្តមនាយឧត្តមសេនីយ៍ កិតិសង្គបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីអនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា​ បាទ​អញ្ជើញ​ដឹកនាំ កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារសមាគមអតីតយុទ្ធជននៅភូមិ ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ។ កិច្ចប្រជុំនេះមានការចូលរួមពី​ផងដែរពី​ ឯកឧត្ដម​ ម៉ក់​ រ៉ា​ ប្រធានក្រុម​ប្រឹក្សា​ខេត្ត​ ឯកឧត្តម​ ខូយ​ រីដា​ អភិបាលនៃគណៈអភិបាលខេត្ត​ពោធិ៍សាត់​ រួមនិងមន្ទីរ​-អង្គភាព​ពាក់ព័ន្ធ​ ។

គោលបំណងនៃកិច្ចប្រជុំនេះ​ គឺដើម្បីពិនិត្យលើការងារ​ អភិវឌ្ឍន៍​ កសាង​ លើគ្រប់វិស័យ​ ក្នុង​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យដំណាក់ត្រយឹង​ ដូចជាហេដ្ឋា​រចនាសម្ព័ន្ធ​ សាលារៀន​ មន្ទីរ​ពេទ្យ​ វត្ត​អារាម​ អណ្តូង​ទឹកជាដើម ជាពិសេស​ស្វែងរក​ បញ្ហាប្រឈមនានា​ ក្នុងជីវភាពរស់នៅ​របស់អតីតយុទ្ធជន​ ដើម្បី​ពិភាក្សារកដំណោះស្រាយ​ជូន​ ។

សូមបញ្ជាក់ដែរថាបច្ចុប្បន្ននេះ មានអតីតយុទ្ធជន កំពុងរស់​នៅ​ក្នុង​ភូមិ​ប៊ុន​រ៉ានី​សែន​ជ័យ​ដំណាក់​ត្រយឹង​សរុប​ចំនួនប្រមាណ៦៣០គ្រួសារ ដោយការបង្កើត និង​អភិវឌ្ឍន៍​ភូមិ​ប៊ុន​រ៉ានី​សែន​ជ័យ​ដំណាក់​ត្រយឹង​នេះ គឺក្រោមគំនិតផ្តួចផ្តើមរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែល​មាន​ការ​យក​ចិត្ត​ទុក​ដាក់យ៉ាងខ្លាំងចំពោះអតីតយុទ្ធជន ដោយបានចែកដីសម្បទានសង្គមកិច្ច និងសាង​សង់​ផ្ទះ ជូនអតីតយុទ្ធជន ហើយរហូតដល់រាជរដ្ឋាភិបាលអាណត្តិទី០៧នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនជារៀងរហូត និងបន្ត​អភិវឌ្ឍន៍​កសាងហេដ្ឋារចនាសម័ន្ធបន្ថែមទៀតនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង៕

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        67
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        172
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm