បើទោះបីជាការប្រឡងមានការរឹតបន្តឹងក៏ដោយ ក៏បេក្ខជនប្រឡង ប្តេជ្ញាខ្ពស់ក្នុងការយកនិទ្ទេសល្អជូនខ្លួនឯង និងក្រុមគ្រួសារ ។
បេក្ខជនប្រឡង នាមណ្ឌលវិទ្យាល័យបាក់ទូងសប្បាយរីករាយ ចំពោះការប្រឡងពេញមួយព្រឹកនេះ ព្រោះពួកគាត់ធ្វើបានល្អច្រើន ដែលកត្តានេះអាចកើតឡើងបាន ដោយសារការខិតខំទន្ទេញមេរៀន រំលឹកមេរៀន មកជាយូរហើយ មុនមកដល់ដំណាក់កាលប្រឡងនៅថ្ងៃនេះ។
បេក្ខជន រំពឹងខ្ពស់ ក្នុងការប្រឡងឱ្យបានជាប់ និងជាប់ក្នុងការទទួលបាននិន្ទេសល្អ ដើម្បីសម្រាប់ខ្លួនឯងផង និងផ្តល់ក្តីសប្បាយចិត្តជូនដល់ឪពុកម្តាយផង ។
ឪពុកម្តាយអាណាព្យាបាលសិស្សានុសិស្ស ដែលបានទៅឈររង់ចាំ ដើម្បីជាកម្លាំងចិត្តដល់កូនៗរបស់ខ្លួន បានបង្ហាញការគាំទ្របំផុតចំពោះ ក្រសួងដែលបានរឹតបន្តឹងការប្រឡងប្រកបដោយប្រសិទ្ធិភាព ព្រោះនេះជាការធ្វើឱ្យធនធានមនុស្ស កាន់តែមានគុណភាពខ្លាំងខ្លា ដើម្បីជាសសរទ្រូងដ៏រឹងមាំសម្រាប់សង្គមជាតិទៅថ្ងៃអនាគត។
សូមបញ្ជាក់ថា វិទ្យាល័យបាក់ទូក មានមណ្ឌលប្រឡងចំនួន០៣ , ដោយមានបន្ទប់ប្រឡង១០៧បន្ទប់ និងបេក្ខជនប្រឡងសរុប ២៦៥៤អង្គនាក់ ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣ - ២០២៤នេះ នឹងប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ។ ក្នុងនោះ បើនិយាយសម្រាប់ក្របខណ្ឌទូទាំងរាជធានីភ្នំពេញវិញ គឺមានមណ្ឌលប្រឡងសរុបចំនួន៣២មណ្ឌល៕ អត្ថបទ ៖ លីហេង







