នាវាចម្បាំងកងទ័ពជើងរុស្ស៊ី និងចិន ធ្វើសមយុទ្ធរួមគ្នានៅមហាសមុទ្រប៉ាស៊ីហ្វិក

2024/10/08 08:37:31 pm        57

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានរាយការណ៍នៅថ្ងៃអង្គារ (០៨ តុលា) នេះថា នាវាចម្បាំងរបស់កងទ័ពជើងទឹករុស្ស៊ី និងចិន បានអនុវត្តបេសកកម្មប្រឆាំងនាវាមុជទឹកនៅភាគពាយ័ព្យនៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាផ្នែកមួយនៃសមយុទ្ធល្បាតរួមគ្នានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

សារព័ត៌មាន អ៊ីធើហ្វាកស៍ (Interfax) បានដកស្រង់សេវាសារព័ត៌មាននៃកងនាវាចរប៉ាស៊ីហ្វិករុស្ស៊ីថា “ក្រុមតាកទិកនៃនាវាចម្បាំងបានធ្វើសមយុទ្ធ និងបង្កើតក្បួនយុទ្ធសាស្រ្ត ដើម្បីរៀបចំការហ្វឹកហ្វឺនការពារប្រឆាំងនឹងនាវាមុជទឹក”។

ទីភ្នាក់ងារនេះរាយការណ៍ថា នាវាកងទ័ពជើងទឹករុស្ស៊ី និងចិន បានចាប់ផ្តើមល្បាតរួមគ្នានេះឡើងបន្ទាប់ពីបានចូលរួមក្នុងសមយុទ្ធយោធាជើងទឹក “ប៉ីពូ/ទំនាក់ទំនង ២០២៤” (Beibu/Interaction 2024) កាលពីខែកញ្ញា។ Interfax បន្តថា វគ្គហ្វឹកហ្វឺន និងលំហាត់សមប្រយុទ្ធមួយចំនួនត្រូវបានគ្រោងទុកក្នុងអំឡុងពេលបេសកកម្មល្បាត រួមទាំងការរៀបចំការការពារប្រឆាំងនឹងនាវាមុជទឹក និងជួយសង្គ្រោះនៅសមុទ្រ។

ទីភ្នាក់ងារព័ត៌មានរុស្ស៊ីនេះមិនបានផ្តល់ពេលវេលាជាក់លាក់នៃសមយុទ្ធនោះទេ។ Interfax បានបន្ថែមថា ភាគីរុស្ស៊ី បានបញ្ជូននាវាពិឃាតប្រឆាំងនាវាមុជទឹកដ៏ធំពីរគ្រឿងពីកងនាវារបស់ខ្លួន ឈ្មោះថា ផេនតេលេយ៉េវ (Admiral Panteleyev) និង ទ្រីបូតស៍ (Admiral Tributs) ខណៈភាគីចិន ត្រូវបានតំណាងដោយនាវាពិឃាត ស៊ីនីង (Xining) និង អ៊ូស៊ី (Wuxi) នាវាចម្បាំង លីនអ៊ី (Linyi) និងនាវាផ្គត់ផ្គង់រួម ថៃហ៊ូ (Taihu)៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        161
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        149
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm