យោងតាមសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃចន្ទ (០៧ តុលា) ដោយក្រសួងសុខភាពសាធារណៈលីបង់ បានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសលីបង់ ពីការវាយប្រហារដែលកំពុងបន្តរបស់អ៊ីស្រាអែល បានកើនឡើងដល់ ២.០៨៣នាក់ ចាប់តាំងពីខែតុលា ឆ្នាំមុន ដោយមនុស្ស ៩.៨៦៩នាក់ ផ្សេងទៀតបានរងរបួស។

សេចក្តីថ្លែងការណ៍និយាយថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនោះ មានអ្នកស្លាប់ ២២នាក់ និងរបួស ១១១នាក់ ត្រូវបានរាយការណ៍នៅក្នុងតំបន់ផ្សេងៗនៃលីបង់ ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ ក្រសួងបន្តថា មនុស្ស ១៥នាក់បានស្លាប់ និង ៤៦នាក់ផ្សេងទៀតបានរងរបួសនៅលើតំបន់ភ្នំលីបង់ ហើយមនុស្ស ៨នាក់បានរងរបួសនៅក្នុងស្រុក បាលបែក ហើមែល (Baalbek Hermel)។

នៅក្នុងតំបន់ បេកាអា (Bekaa) មនុស្ស ១២នាក់បានរងរបួស ខណៈនៅក្នុងតំបន់ ណាបាតេ (Nabatieh) មានអ្នកស្លាប់ ៤នាក់ និងរបួស ២៦នាក់ ត្រូវបានរាយការណ៍។ លើសពីនេះ មនុស្ស ៣នាក់បានស្លាប់ និង១៩នាក់រងរបួសនៅក្នុងតំបន់ភាគខាងត្បូង។
ក្រុមសកម្មប្រយុទ្ធ ហេសបូឡា ដែលមានមូលដ្ឋាននៅលីបង់ បាននិងកំពុងបាញ់ប្រហារតបតគ្នាជាមួយកងកម្លាំងអ៊ីស្រាអែល ឆ្លងកាត់ព្រំដែនភាគីទាំងពីរចាប់តាំងពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយក្រុមហាម៉ាស។ យោធាអ៊ីស្រាអែល បាននិងកំពុងធ្វើយុទ្ធនាការផ្លូវអាកាសលើលីបង់ ដែលមានឈ្មោះថា “ព្រួញនៃភាគខាងជើង” (Arrows of the North) ចាប់តាំងពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំនេះ ដែលបានបង្កើនភាពតានតឹងខ្លាំងកាន់តែខ្លាំង៕