ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៧ គ្រោងរៀបចំឡើងនៅខែធ្នូខាងមុខ

2024/10/08 09:24:22 pm        461

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី​១៧ ឆ្នាំ២០២៤» នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូខាងមុខនេះ នៅក្នុង​បុរី​ប៉េង​ហួត បឹងស្នោ រាជធានីភ្នំពេញ ដោយគ្រោងរៀបចំឡើងចំនួនពី ២៥០ ដល់ ៣០០ស្តង់។

ក្រសួងពាណិជ្ជកម្ម នៅក្រោយចប់កិច្ចប្រជុំផ្សព្វផ្សាយស្តីពី «អត្ថ​ប្រយោជន៍​ពី​ការ​ចូល​រួម​ពិព័រណ៍ផ​លិត​ផល​ខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៧ ឆ្នាំ២០២៤» នៅថ្ងៃទី៧ ខែតុលានេះ បាន​ឲ្យ​ដឹង​ថា ក្នុងចំណោមស្តង់ចំនួនប្រមាណ៣០០នេះ រួមមានស្តង់រួមរបស់ក្រសួងពាណិជ្ជកម្ម ស្តង់​របស់មន្ទីររាជធានី-ខេត្ត ស្តង់របស់ស្ថានទូតបណ្តាប្រទេសនានា។ ស្តង់របស់សមាគម-សហព័ន្ធ និង​ស្តង់របស់ក្រុមហ៊ុនវិស័យឯកជនទាំងក្នុងស្រុក និងក្រៅស្រុក។

ប្រភពដដែល បានឲ្យដឹងទៀតថា ក្នុងព្រឹត្តការណ៍នេះដែរ ក៏នឹងមានរៀបចំកម្មវិធី និង​ព្រឹត្តិការណ៍​អម​មួយ​ចំនួន​ផងដែរ មានដូចជា៖ វេទិកាពាណិជ្ជកម្មឌីជីថល វេទិកាកិច្ចសហប្រតិបត្តិការ​ឧស្សា​ហ​កម្ម​កម្ពុជា-កូរ៉េ ការធ្វើបទបង្ហាញស្តីពីការត្រៀមខ្លួនសម្រាប់ការនាំចេញ និងការ​តាំង​បង្ហាញ​ផលិត​​ផលឧស្សាហកម្ម ពិធីប្រគល់ពានរង្វាន់ពាណិជ្ជកម្មអេឡិចត្រូនិច និងការប្រគុំតន្រ្តីជាដើម។

សូម​បញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយស្តីពី «អត្ថប្រយោជន៍ពីការចូលរួមពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៧ ឆ្នាំ២០២៤» ដឹកនាំដោយ ឯកឧត្តម សំហេង បូរ៉ា រដ្ឋ​លេខា​ធិការក្រសួងពាណិជ្ជកម្ម ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ​របស់​ក្រសួង​ពាណិជ្ជកម្ម រួមទាំងលោក-លោកស្រីជាប្រធានសមាគម-សហព័ន្ធ និងលោក-លោកស្រី​ជា​ប្រធាន​ក្រុម​ហ៊ុន/សហគ្រាសវិស័យឯកជនជាច្រើនរូបផងដែរ៕ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        126
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        109
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm