បេសកជនប្រចាំនៅរុស្ស៊ី៖ អ៊ីរ៉ង់នឹងមិនអនុញ្ញាតឲ្យអ៊ីស្រាអែល បង្កអំពើហិង្សាជុំថ្មីទេ

2024/10/08 09:38:51 pm        811

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅទីក្រុងមូស្គូ លោក Kazem Jalali បានប្រាប់សារព័ត៌មាន TASS ថា ទីក្រុងតេអេរ៉ង់ នឹងមិនអនុញ្ញាតឲ្យអ៊ីស្រាអែលបង្កវិបត្តិជុំថ្មី នៅមជ្ឈិមបូព៌ាឡើយ។

អ្នកការទូតរូបនេះ បាននិយាយថា៖«សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នឹងមិនអនុញ្ញាតឲ្យអ៊ីស្រាអែលបង្ក អំពើហិង្សានិងវិបត្តិជុំវិញថ្មី នៅក្នុងតំបន់នេះទេ»។

លោកបានបន្តថា៖ «របបអ៊ីស្រាអែល រស់នៅក្នុងពិភពនៃភាពច្របូកច្របល់។ លោកបានបន្ថែមថា៖«របបនេះ បំពានលើបទប្បញ្ញត្តិមនុស្សធម៌ និងអន្តរជាតិទាំងអស់។ អ៊ីស្រាអែល ចាំបាច់ណាស់ត្រូវបញ្ចប់អាកប្បកិរិយាបែបនេះ»។

យោងតាមលោកឯកអគ្គរដ្ឋទូត អាកប្បកិរិយារបស់ប្រទេសលោកខាងលិចគឺ «មានការភ្ញាក់ផ្អើល» នៅក្នុង បរិបទនេះ។

លោកបានពន្យល់ថា៖«ប្រទេសទាំងនេះ នៅស្ងៀមចំពោះអំពើប្រល័យពូជសាសន៍ នៅតំបន់ហ្កាហ្សាស្ទ្រីប មិនបង្ហាញប្រតិកម្មចំពោះការវាយប្រហារ និងការសម្លាប់នៅក្នុងប្រទេសលីបង់ និងស៊ីរី មិនអើពើនឹងការវាយប្រហារលើមជ្ឈមណ្ឌលការទូត និងការធ្វើឃាតដែលធ្វើឡើងដោយរបបអ៊ីស្រាអែល ប៉ុន្តែបានថ្កោលទោសជាឯកច្ឆន្ទលើការការពារស្របច្បាប់របស់អ៊ីរ៉ង់»។ លោក Jalali បានសង្កត់ធ្ងន់ថា៖ «ប្រទេសក្នុងតំបន់ មានការព្រួយបារម្ភអំពីស្ថានភាពនេះ»។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        89
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        133
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm