មនី្ទរពេទ្យព្រះអង្គឌួងពង្រឹងការផ្តល់សេវាឆ្លើយតបទៅនឹងកំណើនអ្នកជំងឺមានចំនួនកើនឡើងច្រើន

2024/10/08 10:42:53 pm        1.0 K

មនី្ទរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានខិតខំពង្រឹងការផ្តល់សេវាកម្ម ដើម្បី​ឆ្លើយ​តបទៅ​នឹងកំណើនអ្នកជំងឺទៅទទួលសេវាព្យាបាលជំងឺមានចំនួនកើនឡើងច្រើន។

លោក នង ម៉ានិត នាយករងមនី្ទរពេទ្យព្រះអង្គឌួង បានថ្លែងប្រាប់ BTV នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះថា ប្រជាពលរដ្ឋមកពីគ្រប់ទិសទី មានទំនុកចិត្ត និងជឿជាក់​មក​ទទួល​សេវា​ពី​ក្រុម​គ្រូពេទ្យជំ​នាញនៃមនី្ទរពេទ្យព្រះអង្គឌួង ជាពិសេសប្រជាពលរដ្ឋដែលប្រើប្រាស់ប័ណ្ណប.ស.ស និង​ប័ណ្ណមូលនិធិសមធម៌ បានមកទទួលសេវាក្នុងមនី្ទរពេទ្យជារៀងរាល់ថ្ងៃ។

ឆ្លើយ​តប​ទៅនឹងកំណើនប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី មកទទួលសេវាពិនិត្យ ព្យាបាល​ជំងឺ​ក្នុង​មនី្ទរ​ពេទ្យដ៏ច្រើននេះ ដោយសារថ្នាក់ដឹកនាំមនី្ទរពេទ្យ ដែលមានលោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានខិតខំពង្រឹងគ្រប់គ្រងសេវាកម្ម ជាពិសេស​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈរបស់គ្រូពេទ្យ ចំពោះការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ ដូចជា៖ ការពង្រឹង​ក្រម​សីល​ធម៌ បច្ចេកទេស បច្ចេកទេសនៃការព្យាបាលជំងឺ ការបំពាក់ឧបករណ៍វេជ្ជសាស្រ្តទំនើបៗ ដើម្បី​ផ្តល់​ការ​ព្យាបាលឲ្យមានប្រសិទ្ធភាព និងរៀបចំបុគ្គលិក គ្រូពេទ្យជំនាញ រងចាំផ្តល់សេវា​គ្រប់​ពេល​វេលា ២៤ម៉ោង លើ២៤ម៉ោង ៧ថ្ងៃក្នុងមួយសប្តាហ៍ ក្នុងករណីបង​ប្អូន​ប្រជា​ពលរដ្ឋ​មាន​បញ្ហា​សុខភាព សូមអញ្ជើញមកទទួលសេវាកម្មក្នុងមនី្ទរពេទ្យព្រះអង្គឌួង បានគ្រប់ពេលវេលា។

ជាមួយគ្នានោះដែរលោកវេជ្ជបណ្ឌិត ហេង មុន្នីរ័ត្ន ឯកទេសសោភ័ណសល្យសាស្រ្ត និង​ជា​ប្រធាន​ផ្នែក​វះ​កាត់​ទូទៅនៃមនី្ទរពេទ្យព្រះអង្គឌួង បានលើកឡើង​ពី​សារ​បាន​នៃ​ការ​កកើត​ដំបូង​នៃ​ផ្នែ​ក​វះ​កាត់​ទូទៅ មកដល់ពេលនេះបង្កើត និងដំណើរការផ្តល់សេវាជូនប្រជាពលរដ្ឋ លើផ្នែកនេះ មាន​រយៈ​ពេល៦ឆ្នាំមកហើយ ផ្នែកវះកាត់ទូទៅនេះ ត្រូវបានបែងចែកជា៥ជំនាញផ្សេងទៀត ដូចជា៖ វះកា​ត់សោភ័ណសល្យសាស្រ្ត វះកាត់ប្រព័ន្ធទឹកមូត្រ ឬតម្រង់នោម វះកាត់ខួរក្បាលឆ្អឹងខ្នង វះ​កាត់​ឆ្អឹង និងវះកាត់ប្រព័ន្ធរំលាយអាហារ។ ដោយក្នុងមួយថ្ងៃមានបងប្អូនប្រជាពលរដ្ឋ មកទទួល​សេវា​ចន្លោះពី២០០នាក់ ទៅ៤០០នាក់។

លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានសង្កត់ធ្ងន់ថា មក​ដល់​ពេល​នេះ​មនី្ទរ​ពេទ្យ មានក្រុមការងារគ្រូពេទ្យ បុគ្គលិក និងអ្នកបម្រើសេវាកម្មផ្សេងៗ សរុបជាង​៦០០​នាក់​។ ទន្ទឹមនឹងនោះ ក្នុងមួយថ្ងៃមនី្ទរពេទ្យព្រះអង្គឌួង មានប្រជាពលរដ្ឋមកទទួលសេវាពិគ្រោះ ពិនិត្យ ព្យាបាលជំងឺ ចន្លោះពី២៤០០នាក់ ទៅជាង៣០០០នាក់ និងប្រជាពលរដ្ឋ​សម្រាក​ព្យាបាល​ជំងឺ ចន្លោះពី៥០០នាក់ ទៅ៦០០នាក់ ក្នុងមួយថ្ងៃ។ ចំពោះចំនួនអត្រា​ប្រើប្រាស់​គ្រែ​សម្រាប់​អ្នក​ជំងឺ មានការប្រើប្រាស់លើសចំនួន ដែលបច្ចុប្បន្នមនី្ទរពេទ្យមានចំនួន៥២០គ្រែ បើ​ទោះ​បី​ចំនួនអត្រាប្រើប្រាស់គ្រែមានចំនួនកើនឡើង ប៉ុន្តែថ្នាក់ដឹកនាំ​មនី្ទរ​ពេទ្យ​ខិត​ខំ​សម្រប​សម្រួល និងរៀបចំចាត់ចែងជូនអ្នកជំងឺបានយ៉ាងល្អប្រសើរ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        80
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        168
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm