រដ្ឋបាលខេត្តឧត្តរមានជ័យ គ្រោងរៀបចំការប្រណាំងទូកនៅដើមខែ​វិច្ឆិកា ដើម្បីបង្ករលក្ខណៈសប្បាយរីករាយជូនពលរដ្ឋ

2024/10/08 10:49:12 pm        91

រដ្ឋបាលខេត្តឧត្តរមានជ័យ គ្រោងនឹងរៀបចំការប្រណាំងទូក នៅដើមខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ នៅមុខបរិវេណវេទិកាអុំទូកបឹងស្នោរ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដើម្បីបង្ករលក្ខណៈសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ បានទស្សនាកម្សាន្ត នាឱកាសពិធីបុណ្សអុំទូក នាពេលខាងមុខនេះ។

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថា ការ​ប្រារព្ធ​ពិធីបុណ្សអុំទូក អកអំបុក សំពះព្រះខែ បណ្តែតប្រទីប ដែលរដ្ឋបាលខេត្តត្រៀមនឹងរៀបចំនៅឆ្នាំនេះ គឺដើម្បី​បង្កើន​ការអបអរ ភាពសប្បាយរីករាយជូន​ដល់បងប្អូន​ប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ទូទៅគ្រប់​មជ្ឈដ្ឋាន​ឲ្យ​មក​ទស្សនា​កម្សាន្ត​ឲ្យបានកាន់តែច្រើនកុះករ ​នៅនឹងមូលដ្ឋានរបស់ខ្លួន ក៏ដូចជាការរួមចំណែកកាត់បន្ថយការចំណាយនានារបស់បងប្អូនប្រជាពលរដ្ឋ​ដែល​ពុំមាន​លទ្ធភាព​ក្នុងការធ្វើដំណើរទៅ​ចូលរួម​ទស្សនា​នៅ​ឯរាជធានីផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការដែលយើងមាន​ឱកាសរៀបចំពិធីបុណ្សជាតិធំៗ​ជាច្រើន​នៅពេលនេះ គឺដោយសារតែសង្គមជាតិ​បច្ចុប្បន្ន​មាន​សុខសន្តិភាព ​ស្ថេរភាព ​សន្តិសុខ​សង្គម កំណើន​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ ​មាន​ភាព​ល្អប្រសើរ​ផងនោះ ​ក្រោមការ​ដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ​របស់​សម្តេចធិបតី នាយក​រដ្ឋ​មន្រ្តី​នៃ​កម្ពុជា ទើប​យើង​មាន​ការ​ជួបជុំគ្នា​បង្ករ​ការ​ស្បាយរីករាយ ​និង​មានអ្វីៗ​គ្រប់យ៉ាង​បាន​មក​ដល់​ពេល​បច្ចុប្បន្ន​នេះផងដែរ ។

សូមបញ្ជាក់ថា ​រដ្ឋបាលខេត្តឧត្តរមានជ័យ​ នឹងប្រារព្ធពិធីបុណ្សអុំទូក ​មានរយៈពេល២ថ្ងៃ ចាប់​ពី​ថ្ងៃទី០៤-០៥ ខែ​វិច្ឆិកា ​ឆ្នាំ២០២៤ នាពេលខាងមុខនេះ ​មានការបាញ់កាំជ្រួច អមជាមួយនឹងការប្រគុំ​តន្ដ្រី​ខ្នាតយក្សក្រុមហ៊ុនវឌ្ឍនៈ ដើម្បីបង្ករលក្ខណៈសប្បាយរីករាយជូនពលរដ្ឋ មក​ទស្សនា​កម្សាន្ត​ឲ្យបានកាន់តែច្រើនកុះករ ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm