អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងមូស្គូ នឹងបន្តប្រមូលភស្តុតាងនៃការប្រើប្រាស់សារធាតុគីមីពុលរបស់ទីក្រុងគីវប្រឆាំងនឹងកងទ័ពរុស្ស៊ី និងជនស៊ីវិល។
សេចក្តីថ្លែងការណ៍ បាននិយាយថា៖«សហព័ន្ធរុស្ស៊ីនឹងបន្តប្រមូលព័ត៌មានស្តីពីការប្រើប្រាស់សារធាតុគីមីពុលរបស់កងកម្លាំងទីក្រុងគីវប្រឆាំងនឹងកងទ័ពរុស្ស៊ី និងជនស៊ីវិល ក៏ដូចជាផែនការរបស់ក្រុមសកម្មប្រយុទ្ធអ៊ុយក្រែន ក្នុងការបង្កហេតុប្រឆាំងនឹងសហគ្រាសគីមីនៅតំបន់ Donbass និងផ្តល់ព័ត៌មានដល់រដ្ឋជាសមាជិកនៃអនុសញ្ញាអាវុធគីមី និងបណ្តាប្រទេសអង្គការសហប្រជាជាតិ។
អ្នកការទូតរូបនេះ បានបន្ថែមថា៖«ជនល្មើសនៃឧក្រិដ្ឋកម្មទាំងនេះ និងឧក្រិដ្ឋកម្មផ្សេងទៀតប្រឆាំងនឹងពលរដ្ឋរុស្ស៊ី នឹងត្រូវបានកំណត់អត្តសញ្ញាណ ហើយនឹងមិនគេចពីការដាក់ទណ្ឌកម្មយ៉ាងត្រឹមត្រូវបានទេ»។