ទីបញ្ជាការកណ្តាលរបស់នគរបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា នគរបាលប្រទេសអាហ្វហ្គានីស្ថាន បានកម្ទេចក្រុមចោរដែលមានសមាជិកចំនួន៨នាក់ នៅក្នុងរដ្ឋធានីកាប៊ុល។
សេចក្តីថ្លែងការណ៍បាននិយាយថា ក្រុមចោរបានប៉ុនប៉ងបន្លំលួចលុយពីបេឡាធិការម្នាក់ នៅពេលនោះ នគរបាលបានចាប់ផ្តើមប្រតិបត្តិការ និងចាប់ខ្លួនពួកគេ។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃបាននិយាយថា នគរបាល បានចាប់ខ្លួនមនុស្សចំនួន២២នាក់ ដោយចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធក្នុងសកម្មភាពឧក្រិដ្ឋកម្មក្នុងនៅតំបន់ជុំវិញខេត្ត Kandahar ខេត្តNimroz ខេត្តLaghman ខេត្តBalkh ខេត្តHelmand និងខេត្ត Ghazni ។
មន្ត្រីក្រសួងមហាផ្ទៃនិយាយថា អ្នកជាប់ឃុំឃាំងភាគច្រើនពាក់ព័ន្ធក្នុងករណីឃាតកម្ម ចោរកម្ម និងកាន់កាប់អាវុធខុសច្បាប់ ហើយជនសង្ស័យ ត្រូវបាននាំខ្លួនទៅកាន់នាយកដ្ឋានពាក់ព័ន្ធ ដើម្បីធ្វើការស៊ើបអង្កេត និងដំណើរការតាមនីតិវិធីច្បាប់។