ការសងសឹករបស់ទីក្រុងប៉េកាំង ទំនងអាចកើតឡើងឆាប់ៗ ដោយសារ EU អនុម័តដំឡើងពន្ធលើរថយន្ត EV របស់ចិន

2024/10/08 11:02:36 pm        109


កាលពីថ្ងៃទី៤ ខែតុលា សហភាពអឺរ៉ុប (EU) បានបោះឆ្នោតគាំទ្រការដំឡើងពន្ធលើរថយន្តអគ្គិសនី (EV) ពីប្រទេសចិន។ ប៉ុន្តែទោះបីជាការបោះឆ្នោតត្រូវបានអនុម័តក៏ដោយ ក៏ចំនួននៃសំឡេងអនុបវាទខ្ពស់ ឆ្លុះបញ្ចាំងពីការខ្លាចរអែងដែលមានជាយូរមកហើយ អំពីថា តើអឺរ៉ុបគួរតែប្រឈមជាមួយប្រទេសចិនយ៉ាងដូចម្ដេច។

ក្នុងខណៈពេលដែលប្រទេសចំនួន ១០ តំណាងឲ្យចំនួនប្រជាជនសហភាពអឺរ៉ុប ៤៥,៩៩ភាគរយ (រួមទាំងប្រទេសបារាំង អ៊ីតាលី និងប៉ូឡូញ) បានគាំទ្រវិធានការនេះ ១២ប្រទេស ដែលមានចំនួនប្រជាជន ៣១,៣៦ភាគរយ បានផ្ដល់សំឡេងអនុបវាទ ហើយប្រទេសចំនួន៥ ដឹកនាំដោយអាល្លឺម៉ង់ដែលមានប្រជាជន ២២,៦៥ភាគរយ បានប្រឆាំងនឹងការដំឡើងពន្ធនេះ។ ប្រសិនបើចង់ឲ្យវិធានការនេះអាចត្រូវបានរារាំង តម្រូវឲ្យមានប្រទេសយ៉ាងហោចណាស់ចំនួន ១៥ ដែលតំណាងឲ្យចំនួនប្រជាជនសហភាពអឺរ៉ុប ៦៥ភាគរយ បោះឆ្នោតបដិសេធ ពោលគឺយ៉ាងហោចណាស់ប្រទេសមួយចំនួនដែលផ្ដល់សំឡេងអនុបវាទ នឹងទំនងជាបានផ្លាស់ប្តូរការបោះឆ្នោតរបស់ពួកគេទៅជាសំឡេងឆ្នោត «បដិសេធ» ទាំងស្រុង។

កាតព្វកិច្ចពន្ធនេះនឹងចូលជាធរមាន នៅថ្ងៃទី៣១ ខែតុលា ហើយនិងមានរយៈពេលយ៉ាងតិច ៥ឆ្នាំ។ ការការស្នើដំឡើងពន្ធ ដែលអាចឈានដល់កម្រិតខ្ពស់រហូតដល់ ៣៥,៥ភាគរយ គឺមានបំណងដោះស្រាយការព្រួយបារម្ភលើអ្វី ដែល EU មើលឃើញថា ជាការឧបត្ថម្ភធនរបស់រដ្ឋដែលធ្វើឲ្យខូចទីផ្សាររបស់ចិនដល់ក្រុមហ៊ុន EV ក្នុងស្រុក។ ទីក្រុងប៉េកាំងបានបដិសេធឥតឈប់ឈរនូវវត្តមាននៃការឧបត្ថម្ភធនរបស់រដ្ឋ ដោយបានហៅការរកឃើញនៃការស៊ើបអង្កេតរបស់ EU ថា «ត្រូវបានបង្កើតឡើងដោយសិប្បនិម្មិត និងជាការបំផ្លើស»។

តាមទស្សនៈរបស់ទីក្រុងប៉េកាំង ការស៊ើបអង្កេតរបស់ EU លើការឧបត្ថម្ភធនរថយន្ត EV របស់ចិន គឺជាករណីការគាំពារនិយមយ៉ាងច្បាស់ក្រឡែតដែលមិនគោរពច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ មន្ត្រីចិនបានរិះគន់សកម្មភាពរបស់ EU ថា ជាអាកប្បកិរិយាគាំពារនិយមមិនអៀនខ្មាស ហើយបានប្តេជ្ញាការពារផលប្រយោជន៍របស់សហគ្រាសចិន៕

អត្ថបទដែលទាក់ទង

ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        21
លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        45
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត

2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm