ការវិភាគ៖ ការមានសង្គា្រមរយៈពេល ១ឆ្នាំ នៅហ្កាហ្សា បង្ហាញថា ការទូតអាមេរិកមិនចេញជាផ្លែផ្កា

2024/10/08 11:11:40 pm        39


ក្នុងអំឡុងពេលបេសកកម្មបន្ទាន់លើកដំបូងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ទៅកាន់តំបន់មជ្ឈិមបូព៌ា បន្ទាប់ពីមាននូវការវាយប្រហារភេរវកម្មថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ របស់ក្រុមហាម៉ាស លោកបានលេចមុខក្នុងកិច្ចប្រជុំដ៏យូរ នៅក្នុងមជ្ឈមណ្ឌលបញ្ជាការអ៊ីស្រាអែលដែលបន្តរហូតដល់ព្រឹកព្រលឹម ដើម្បីប្រកាសថា ប្រធានាធិបតី លោក Joe Biden នឹងធ្វើទស្សនកិច្ចនៅប្រទេសនេះ ក្នុងពេលឆាប់ៗ «ដើម្បីបញ្ជាក់ឡើងវិញនូវសាមគ្គីភាពរបស់សហរដ្ឋអាមេរិកជាមួយនឹងអ៊ីស្រាអែល»។

ប៉ុន្តែការប្រកាសប្រាប់ពីដំណើររបស់លោកប្រធានាធិបតីនេះ គឺច្រើនជាងការបង្ហាញការគាំទ្រដោយត្រង់ៗ។ វាគឺជារង្វាន់មួយដែលត្រូវបានព្យួរនៅចំពោះមុខនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក្នុងអំឡុងពេលការចរចារយៈពេល ៩ម៉ោង មុនមានការប្រកាសនោះ ខណៈដែលមន្ត្រីអាមេរិកបានប្រាប់អ៊ីស្រាអែលឲ្យបញ្ចប់ការបិទផ្លូវទាំងស្រុងរបស់ខ្លួន នៅតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីឲ្យជំនួយមនុស្សធម៌ដែលកំពុងត្រូវការយ៉ាងខ្លាំង អាចចូលទៅបាន។

តែយ៉ាងណាក្ដី ត្រឹមតែរយៈពេល ១០ថ្ងៃ នៅក្នុងសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស រដ្ឋបាលរបស់លោក Biden បានប្រឈមនឹងការពិតដ៏លំបាកផ្នែកការទូតរួចទៅហើយ ពោលគឺដូចជាពិបាកក្នុងការចរចាជាមួយសត្រូវរបស់ពួកគេ ហើយជារឿយៗវាកាន់តែលំបាកក្នុងការដោះស្រាយជាមួយបណ្ដាសម្ព័ន្ធមិត្ត។

ជារួម បន្ទាប់ពីការប្រយុទ្ធគ្នាពេញ ១ឆ្នាំ កិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារសន្តិភាពឡើងវិញ បានបង្ហាញពីភាពឥតទទួលបានផ្លែផ្កាអ្វីនោះឡើយ មកទល់ពេលនេះ ហើយការកាត់បន្ថយផលប៉ះពាល់ដ៏អាក្រក់បំផុតនៃជម្លោះ នៅតែបន្តមានការលំបាករៀងរាល់ថ្ងៃ។ ហើយនៅពេលដែលវិបត្តិដែលកំពុងបន្តឡើងកម្ដៅឥតថមថយ បណ្ដាអ្នកជំនាញ និងមន្ត្រី ថ្លឹងថ្លែងអំពីថា តើសហរដ្ឋអាមេរិកជះឥទ្ធិពលលើសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស ក្នុងរយៈពេល ១២ខែកន្លងមកនេះយ៉ាងដូចម្ដេច និងអំពីថា តើអ្វីដែលអាចនឹងកើតមានឡើងបន្ទាប់ទៀត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        147
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        137
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm