ទីភ្នាក់ងារចារកម្មអាមេរិក មិនឃើញមានការប៉ុនប៉ងជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិក ពីបរទេសទេ

2024/10/08 11:13:21 pm        67

អ្នកនាំពាក្យរបស់ការិយាល័យរបស់នាយកស៊ើបការណ៍សម្ងាត់ជាតិអាមេរិក បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយសម្រាប់អ្នកកាសែតបរទេសថា រហូតមកទល់ពេលនេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក មិនទាន់ឃើញការប៉ុនប៉ងណាមួយដោយតួអង្គបរទេស ដើម្បីជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ៥ ខែវិច្ឆិកា នៅសហរដ្ឋអាមេរិកនោះទេ។  

អ្នកនាំពាក្យរូបនេះ បាននិយាយថា៖«ចំពោះសុវត្ថិភាពនៃប្រព័ន្ធ និងនីតិវិធីនៃការបោះឆ្នោត អ្វីដែលខ្ញុំចង់និយាយ គឺយើងមិនទាន់ឃើញមានការប្រឹងប្រែងពីបរទេស ក្នុងការវាយប្រហារលើសុចរិតភាពនៃប្រព័ន្ធបោះឆ្នោតនៅឡើយទេ ហើយសកម្មភាពជាច្រើនដែលយើងកំពុងឃើញកន្លងមក គឺប្រតិបត្តិការឥទ្ធិពល ឬប្រតិបត្តិការព័ត៌មានតែប៉ុណ្ណោះ»។

សេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះ ត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យការិយាល័យនាយកស៊ើបការណ៍សម្ងាត់ជាតិអាមេរិក កាលពីដើមខែកញ្ញា។

ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នឹងធ្វើឡើង នៅថ្ងៃទី ៥ ខែវិច្ឆិកា។ ប្រធានាធិបតីអាមេរិកដែលកំពុងកាន់អំណាច លោក ចូ បៃដិន (Joe Biden) ត្រូវបានគេរំពឹងថា នឹងឈរឈ្មោះជាបេក្ខភាព របស់គណបក្សប្រជាធិបតេយ្យ ប៉ុន្តែបន្ទាប់ពីការធ្វើមិនបានល្អរបស់គាត់ នៅពេលជជែកដេញដោលកាលពីខែមិថុនាជាមួយអតីតប្រធានាធិបតីអាមេរិក លោក ត្រាំ (Trump) គាត់បានសម្រេចចិត្តលាឈប់ពីការប្រកួតប្រជែងតំណែងនេះ ហើយជំនួសមកបានគាំទ្រការតែងតាំងអនុប្រធានាធិបតីរបស់គាត់ គឺលោក ស្រី Kamala Harris។ បេក្ខភាពរបស់លោកស្រី ត្រូវបានអនុម័តជាផ្លូវការ នៅក្នុងសន្និបាតជាតិប្រជាធិបតេយ្យ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        56
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        47
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm