នគរបាលអាល់បានីបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកក្រុមបាតុករដែលគប់គ្រាប់បែកភ្លើង

2024/10/08 11:14:50 pm        46


នគរបាលអាល់បានីបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករប្រឆាំងដែលបានគប់គ្រាប់បែកភ្លើង នៅអគាររដ្ឋាភិបាល និងវាយកម្ទេចទ្រព្យសម្បត្តិទីក្រុង ជាអ្វីដែលពួកគេបាននិយាយថា ជាផ្នែកមួយនៃការមិនគោរពច្បាប់ស៊ីវិល ប្រឆាំងនឹងរដ្ឋាភិបាល។

ក្រុមអ្នកតវ៉ាបានចោទប្រកាន់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Edi Rama ពីអំពើពុករលួយ បក្ខពួកនិយម និងព្យាយាមកុំឲ្យក្រុមជំទាស់តវ៉ា។

បាតុករទាំងនោះក៏បានតវ៉ាប្រឆាំងផងដែរ ចំពោះការឃុំខ្លួនមេដឹកនាំគណបក្សប្រឆាំង លោក Sali Berisha ដែលត្រូវបានចោទប្រកាន់ពីបទពុករលួយ ពាក់ព័ន្ធនឹងសកម្មភាពដែលលោកបានធ្វើនៅពេលកាន់តំណែងជានាយករដ្ឋមន្ត្រី។ លោក Berisha បានបដិសេធមិនបានប្រព្រឹត្តអ្វីខុសឡើយ។

ហើយពួកគេក៏បានទាមទារឲ្យមានការដោះលែងសមាជិកសភា លោក Ervin Salianji ដែលត្រូវបានដាក់ពន្ធនាគារ កាលពីសប្តាហ៍មុន ដោយសារធ្វើនូវអ្វី ដែលអាជ្ញាធរបាននិយាយថា ជា «របាយការណ៍មិនពិត» ប្រឆាំងនឹងអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោក Salianji បានច្រានចោលរាល់ការប្រព្រឹត្តិខុស ហើយបានពណ៌នាការជំនុំជម្រះនេះថា មានហេតុផលនយោបាយ។

វីដេអូពីកន្លែងកើតហេតុ បានបង្ហាញថា នគរបាលជាង ១.០០០នាក់ ត្រូវបានដាក់ពង្រាយ នៅតាមដងផ្លូវក្នុងរដ្ឋធានី Tirana ខណៈដែលអ្នកគាំទ្របក្សប្រឆាំងរាប់ពាន់នាក់ បានដើរពីអគារមួយទៅអគារមួយទៀតអមដោយការគប់គ្រាប់បែកភ្លើង ដុំថ្ម និងវត្ថុរឹងផ្សេងៗទៀត។

បន្ទាប់មក ក្រុមអ្នកតវ៉ាបានដើរដង្ហែពាសពេញទីក្រុង ដោយវាយកម្ទេចផ្ទាំងប៉ាណូ និងទ្រព្យសម្បត្តិផ្សេងទៀត ក្នុងទីក្រុង និងដុតធុងសំរាម។ នគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបន្ថែមទៀត នៅពេលអ្នកតវ៉ាចូលទៅកៀករដ្ឋសភា៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm