តំណាងអចិន្ត្រៃយ៍របស់រដ្ឋជ្វីហ្វប្រចាំអង្គការសហប្រជាជាតិ លោក Danny Danon បានថ្លែងប្រាប់អ្នកយកព័ត៌មានថា រដ្ឋាភិបាលអ៊ីស្រាអែល មិនទាន់ជ្រើសរើសពេលវេលា និងគោលដៅសម្រាប់ការវាយប្រហារសងសឹករបស់ខ្លួន លើប្រទេសអ៊ីរ៉ង់នៅឡើយទេ។
លោកបានថ្លែងថា៖ «យើងកំពុងជជែកពិភាក្សាគ្នា។ «យើងនឹងជ្រើសរើសទីតាំងពិតប្រាកដ និងវិធីនៃការឆ្លើយតបនេះ»។
កាលពីល្ងាចថ្ងៃទី ០១ ខែតុលា អ៊ីរ៉ង់ បានបើកការវាយប្រហារដោយមីស៊ិលទ្រង់ទ្រាយធំទៅលើអ៊ីស្រាអែល ដែលជាការឆ្លើយតបចំពោះការសម្លាប់មេដឹកនាំសំខាន់ៗរបស់ក្រុមហាម៉ាស ហេសបូឡា និងកងឆ្មាំបដិវត្តន៍ឥស្លាម។
ទីក្រុងតេអេរ៉ង់ បានអះអាងថា ៩០ភាគរយនៃមីស៊ីល បានវាយប្រហារគោលដៅរបស់ពួកគេ ខណៈអ៊ីស្រាអែលនិយាយថា អ៊ីរ៉ង់ បានបាញ់មីស៊ីលតែ ១៨០គ្រាប់ប៉ុណ្ណោះ ហើយភាគច្រើននៃពួកវា ត្រូវស្ទាក់ចាប់បាន។ អគ្គសេនាធិការអ៊ីស្រាអែល បានប្តេជ្ញាថា នឹង «ជ្រើសរើសពេលវេលាត្រឹមត្រូវ» ដើម្បីធ្វើឲ្យអ៊ីរ៉ង់ភ្ញាក់ផ្អើលជាមួយនឹងការវាយប្រហារបក ខណៈដែលលោក Khamenei ដែលនិយាយភាសាហ៊ីប្រូ(Hebrew)បានព្រមានថា ការវាយប្រហារលើអ៊ីស្រាអែល នឹងត្រូវបានពង្រីកតែប៉ុណ្ណោះ។