ភ្ញៀវទេសចរ និងអ្នកស្រុក បានជម្លៀសខ្លួនចេញពីកោះ Holbox របស់ម៉ិកស៊ិកទៅកាន់កំពង់ផែ Chiquilá មុនការមកដល់របស់ព្យុះកម្រិតទី ៥ Milton នៅឧបទ្វីប Yucatán ។ ការជម្លៀសខ្លួននេះ ត្រូវបានសម្របសម្រួលដោយក្រុមអាជ្ញាធរក្នុងស្រុក និងកងកម្លាំងសន្តិសុខ ។
សន្ទុះខ្យល់បក់ខ្លាំងក្នុងល្បឿនរហូតដល់ ២០០គ.មក្នុង ១ម៉ោង និងភ្លៀងធ្លាក់ខ្លាំង ត្រូវបានគេរំពឹងថា នឹងកើតមាននៅកោះ Holbox ដោយសារតែព្យុះ ។
នៅទីក្រុង Cancún ក្រុមប្រជានេសាទ នាំគ្នារៀបចំទុកដាក់ទូករបស់ពួកគេ ជាការត្រៀមខ្លួនការមកដល់របស់ព្យុះសង្ឃរា ។ នៅក្នុងផ្សារទំនើប គេបានមើលឃើញកម្មករបិទបង្អួច ហើយអ្នកដើរផ្សារនាំគ្នាទិញទំនិញស្តុកទុកសម្រាប់ការផ្គត់ផ្គង់ផ្ទាល់ខ្លួន ។
ខណៈពេលនោះដែរ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានអំពាវនាវឲ្យពលរដ្ឋស្តាប់ការណែនាំរបស់ក្រុមអាជ្ញាធរ និងបោះទីជម្រកនៅកន្លែងដែលចាំបាច់ ៕